ក្រុមបាតុករប្រឆាំងអន្តោប្រវេសន៍ និងក្រុមបាតុករប្រឆាំងស្តាំនិយមជ្រុល បានជួបជុំគ្នាម្ខាងម្នាក់នៃដងផ្លូវក្នុងទីក្រុង Brighton របស់អង់គ្លេស កាលពីថ្ងៃសៅរ៍ ពេលដែលក្រុមទាំង ២ ដង្ហែរក្បួន ។
យោងតាមការអះអាងរបស់អង្គភាពព័ត៌មានក្នុងស្រុក The Argus បានឲ្យដឹងថា ជម្លោះបានផ្ទុះឡើង ពេលដែលភាពតានតឹងរវាងក្រុមទាំង ២ បានឆាបឆេះឡើង ។
ក្រុមនគរបាលបង្រ្កាបកុបកម្ម ត្រូវបានមើញកំពុងព្យាយាមញែកចេញក្រុមទាំង ២ ពេលដែលជម្លោះផ្ទុះឡើងនាំឲ្យក្រុមមន្រ្តីចូលទៅបំបែកពួកគេ ។
បាតុកម្មនេះដែរ បានកើតមានឡើង រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបាតុកម្មផ្ទុះឡើងក្នុងទីក្រុង Belfast របស់អៀរឡង់ខាងជើង ដើម្បីតវ៉ាប្រឆាំងការធ្វើអន្តោប្រវេសន៍ ក្នុងនោះគណបក្សប្រជានិយមមួយចំនួន ជំទាស់នឹងគោលនយោបាយផ្តល់សិទ្ធិជ្រកកោនរបស់អង់គ្លេសដែលអនុញ្ញាតឲ្យជនជាតិភាគតិចចូលក្នុងប្រទេសមួយនេះ ៕

