ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា មាននូវសន្ទុះថ្មីសម្រាប់មាគ៌ាប្រទេសរបស់លោកឆ្ពោះទៅរកសមាជិកភាពសហភាពអឺរ៉ុប(EU) ។

ថ្លែងនៅក្នុងសុន្ទរកថាជាវីដេអូនៅពេលល្ងាច លោក Zelenskiy និយាយថា សន្ទុះនេះ កើតចេញពីការបញ្ជាក់អះអាងរបស់ EU ថាពួកគេត្រៀមខ្លួនរួចរាល់ ក្នុងការបើកជុំចរចាចូលជាសមាជិកលើកដំបូង ។
លោកបន្តថា សង្រ្គាមកំពុងបន្តជាមួយរុស្ស៊ី បានឆ្លុះបញ្ចាំងពីការពឹងផ្អែកគ្នាទៅវិញទៅមករបស់អ៊ុយក្រែន និងអឺរ៉ុប ។
លោក Zelenskiy និយាយទៀតថា ដោយសារចេតនាយូរអង្វែងរបស់រុស្ស៊ី និងការពិតថាមូលដ្ឋានទ័ពរុស្ស៊ីបច្ចុប្បន្ន ត្រូវបានសាងសង់នៅជិតអ៊ឺរ៉ុប សូម្បីនៅតាមទីកន្លែងដែលគ្មានមូលដ្ឋានយោធាសោះ អំឡុងសម័យសហភាពសូវៀត នេះបញ្ជាក់យ៉ាងច្បាស់ថា បើគ្មានអ៊ុយក្រែនទេនោះ គ្មានសមត្ថភាព និងបទពិសោធន៍របស់ពួកយើងទេនោះ អឺរ៉ុបអាចប្រឈមនឹងផលលំបាកធំ ៕
