កងទ័ពអាកាសឥណ្ឌា និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា កងទ័ពអាកាសយ៉ាងហោច ៥នាក់ បានស្លាប់ ក្រោយយន្តហោះដឹកជញ្ជូនយោធា AN-32 បានធ្លាក់នៅរដ្ឋភាគឦសាន Assam ប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ។
សេចក្តីថ្លែងកាណ៍នោះបន្តថា ឧបទ្ទេវហេតុធ្លាក់យន្តហោះនេះ បានកើតឡើង អំឡុងពេលចុះបេសកកម្មដឹកជញ្ជូនតាមធម្មតា ។
ក្រុមជួយសង្រ្គោះ ត្រូវបានគេមើលឃើញកំពុងយកសាកសពចេញពីកន្លែងយន្តហោះធ្លាក់ ។
រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Minister Rajnath Singh និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ពួកយើងមានការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតកងទ័ពជើងទឹក ៥នាក់ នៅក្នុងឧបទ្ទេវហេតុធ្លាក់យន្តហោះយោធា An-32 នៅទីក្រុង Jorhat ស្ថិតក្នុងរដ្ឋ Assam ៕

