ជនប៉ាឡេស្ទីនយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ស្របពេលចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់នៅក្នុងដែនដីបិទច្រកមួយនេះ កើនឡើងដល់ ៩៨៣នាក់ ។
យោងតាមប្រភពវេជ្ជសាស្រ្តបានឲ្យដឹងថា ជនប៉ាឡេស្ទីន ២នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើសង្កាត់ al-Amal ស្ថិតក្នុងទីក្រុងភាគខាងត្បូង Khan Younis កាលពីថ្ងៃសៅរ៍ ។ មនុស្សរងរបួសជាច្រើននាក់ រួមទាំងកុមារម្នាក់ផងដែរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Nasser ។

ទីភ្នាក់ងារព័ត៌មាន Wafa រាយការណ៍ថា កាលពីព្រឹកថ្ងៃសៅរ៍ ការវាយប្រហារយានដ្រូនអ៊ីស្រាអែលលើជំរំជនភៀសខ្លួន Bureij ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា បានសម្លាប់មនុស្សម្នាក់ និងមនុស្ស ២នាក់ផ្សេងទៀត រងរបួស ។
កាសែត Al Jazeera រាយការណ៍ដោយលើកពីប្រភពរបស់ក្រុមអឌ្ឍក្រហមប៉ាឡេស្ទីនថា កន្លែងផ្សេងទៀតនៅភាគកណ្តាលតំបន់ហ្កាហ្សាដែរនោះ ជនប៉ាឡេស្ទីន ៤នាក់ បានរងរបួស ដោយសារការបាញ់ប្រហាររបស់ទាហានអ៊ីស្រាអែល ក្នុងតំបន់ Yarmou ៕
