ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ក្នុងឱកាសអញ្ជើញក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ លើកទី៩​

2026/06/15 09:51:50 am        179

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​ លើកទី៩​ ក្រោមប្រធានបទ"TVET​ ផ្តល់ជំនាញការងារ និង ប្រាក់ចំណូល" ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកមូលធនមនុស្ស គឺជាដង្ហើមនៃវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាតិ។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ថ្លែងថា ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺចិញ្ចាច និងមានតម្លៃឥតគណនា ចំពោះអាទិភាពនៃសង្គមស៊ីវីល័យនៅកម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ធនធានមនុស្សនៅកម្ពុជាយើងផ្តោតសំខាន់ទៅលើអាទិភាពចំនួនបី គឺទី១ សុខភាព ទី២ ចំណេះដឹង បំណិន និងទី៣ គឺការងារ និងអាជីព។

- សម្ដេចធិបតីបញ្ជាក់ថា ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់ តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនជាបន្ទុករបស់គ្រួសារ ព្រោះសុខមិនភាពល្អ គឺជាបន្ទុក។ ចំណែកចំណេះដឹង បណិន ក៏ចាំបាច់ មានសុខភាពហើយត្រូវមានសមត្ថភាព មានចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ធានានូវការចូលរួមរបស់គាត់នៅក្នុងសង្គម។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ការកសាងនូវឱកាសការងារនេះ គឺសំខាន់ណាស់ ដូច្នេះហើយបានជាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តនូវគោលនយោបាយមានការប្រែប្រួលពីមួយអាណត្តិទៅមួយអាណត្តិ ដូច្នេះចាប់ពីឆ្នាំ១៩៩០ជាងមកកម្ពុជាផ្ដោតលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្ដែមកដល់ពេលនេះគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងកុំព្យូទ័រ ជាដើម ដែលការងារនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើនដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញទៅតាមតម្រូវការទីផ្សារ។

សម្ដេចធិបតីបានថ្លែងកោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា មកដល់ពេលនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ ក្នុងគោលបំណងផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងការអប់រំចំណេះដឹងទូទៅជាមួយនឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមកដល់ពេលនេះក៏បានដាក់អនុវត្តសាកល្បងនៅតាមបណ្ដាវិទ្យាល័យចំនួន ៤៩ រួចទៅហើយនៅទូទាំងប្រទេសកម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា យន្តការ«គន្លងវិជ្ជាជីវៈ» នេះ នឹងអនុញ្ញាតឱ្យសិស្ស និស្សិតមានជម្រើសកាន់តែទូលំទូលាយក្នុងការទទួលបាន ជំនាញពិតប្រាកដស្របតាមសក្តានុពលតំបន់ ដើម្បីឆ្លើយតបយ៉ាងចំគោលដៅ ទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញក្នុងវិស័យឧស្សាហកម្ម និងកម្មន្តសាល ជាពិសេសនៅតាមតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនានា ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចជាតិនៅតាម បណ្តាខេត្តគោលដៅ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី គាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័តតាមរថយន្តជាច្រើនគ្រឿង, បច្ចុប្បន្ន ផលិតបានចំនួន ៨គ្រឿង, ដោយមាន បំពាក់សម្ភារៈឧបទេសស្តង់ដា ដែលអាចចុះទៅបណ្តុះបណ្តាលជំនាញខ្លីៗ ឱ្យដល់កៀកមាត់ទ្វារ ផ្ទះរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយផ្តោតលើជំនាញមានតម្រូវការទីផ្សារខ្ពស់ និងងាយស្រួលក្នុងការបង្កើតមុខរបរខ្លួនឯង មានការថែទាំបរិក្ខារត្រជាក់, ធុរកិច្ចភេសជ្ជៈ មានសិល្បៈចុង កាហ្វេ និងភេសជ្ជៈ, ការដំឡើងបណ្តាញអគ្គិសនី និងបំពង់ទឹកក្នុងអគារ, ជំនាញឌីជីថល, ការថែទាំ និងជួសជុលរថយន្ត, និងសេវាកម្មសម្ផស្ស ជាដើម។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្តនេះ គឺជាយុទ្ធសាស្ត្រ «នាំជំនាញទៅរក អ្នកសិក្សា ឬ TVET is ready to move» ដើម្បីធានាថា គ្មានយុវជនណាម្នាក់ត្រូវបានបោះបង់ ចោលដោយសារបញ្ហាភូមិសាស្ត្រ ឬលទ្ធភាពនៃការធ្វើដំណើរឡើយ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សង្ឃឹមថា ប្រជាពលរដ្ឋ និងយុវជន នឹងចូលរួមលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ ជាពិសេសការអនុវត្តការបណ្តុះបណ្តាលជំនាញចល័តតាមរថយន្តនៅតាមមូលដ្ឋានផ្ទាល់។ សម្ដេចសង្គត់ធ្ងន់ទៅកាន់ក្រសួងការងារថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះត្រូវប្រកាន់ខ្ជាប់ គឺយុវជនក្រោយពេលរៀនចប់ មានចំណេះជំនាញពិតប្រាកដ អាចបំពេញការងារទៅតាមតម្រូវការទីផ្សារបានដោយមានប្រសិទ្ធភាព។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់ក្រសួងការងារ ចំពោះការបណ្ដុះបណ្ដាលជំនាញនេះឱ្យមានប្រសិទ្ធភាព ក្រសួងត្រូវត្រៀមលក្ខណៈ គ្រូឱ្យច្បាស់ ឱ្យប្រាកដ និងមេរៀនបង្រៀនឱ្យចំគោលដៅ។

- សម្ដេចធិបតីបានបញ្ជាក់ថា កាលពីសប្ដាហ៍មុន សម្ដេចបានលួចទៅពិនិត្យមើលការបណ្ដុះបណ្ដាលវគ្គហ្វឹកហ្វឺនមួយ ដែលវគ្គនេះគឺជាមេរៀនថ្មី ក្រុមគ្រូមួយក្រុមបានស្រាវជ្រាវ, ស្រាប់តែបានហើយគាត់ទម្លាក់ទៅឱ្យក្រុមគ្រូមួយទៀត ដើម្បីបើកថ្នាក់បង្រៀនសិស្សចំនួន ២០០ នាក់, ពេលនេះសម្ដេចសួរថាតើធ្លាប់បង្រៀនទេ ក្រុមគ្រូបានប្រាប់ថា មិនធ្លាប់បង្រៀនទេ ធ្លាប់បង្រៀនតែកម្រិតមួយ ប៉ុន្ដែថ្នាក់លើទម្លាក់មេរៀនមកឱ្យបង្រៀនកម្រិតពីរ។ ខ្ញុំថា ប៉ុណ្ណឹងងាប់បាត់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញនេះ គ្រូត្រូវឱ្យប្រាកដ កុំខ្វះគ្រូ ទៅយកគ្រូជំនាញអគ្គិសនី មកបង្រៀនឆុងកាហ្វេ។ ការបណ្ដុះបណ្ដាលជំនាញនេះ មុនគេគឺត្រូវធានាគុណភាពគ្រូ បើសិនជាគ្រូមិនប្រាកដទេ សិស្សកាន់តែមិនប្រាកដទៅទៀត។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា គំនិតផ្គួចផ្ដើមខ្ញុំគាំទ្រ តែសូមធានាគុណភាពឱ្យបាន ព្រោះរៀនខុសនេះគ្រោះថ្នាក់ទៀត ព្រោះសិស្សត្រូវជឿគ្រូហើយបើគ្រូមិនច្បាស់ទៅបង្រៀនសិស្ស សិស្សរៀនដំបូងគេ យកក្បួនខុសនេះគឺលំបាកហើយ ដូច្នេះត្រូវធ្វើម៉េចយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលគ្រូ និងរៀបចំមេរៀនឱ្យត្រូវតែម្ដង។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដីណែនាំឱ្យក្រសួងការងារយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញ វិជ្ជាជីវៈដល់យុវជន គឺត្រូវឱ្យយុវជនរៀនឱ្យចប់ រៀនឱ្យចេះ រៀនហើយអាចផ្គុំជាមួយការងារដែលអាចធ្វើទៅបាន ដែលនេះគឺជាគោលដៅដែលរាជរដ្ឋាភិបាលចង់បានសម្រាប់ការបណ្ដុះបណ្ដាលជំនាញនេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ, សម្ដេចក៏បានអរគុណដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដែលនាពេលកន្លងទៅនេះ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនពលករត្រឡប់មកពីថៃវិញ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថាការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills សំខាន់, ជំនាញទន់នេះសំដៅលើការអប់រំផ្នត់គំនិត ការគិត, ខណៈការកើតជំងឺបាក់ទឹកចិត្តច្រើននេះក៏អាចបណ្ដាលមកពីការខ្វះខាតជំនាញទន់លើការអនុវត្តការងារនេះដែរ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯងនេះគឺជាចំណុចដែលសំខាន់។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំថា ការដុះខាត់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មិនថារៀនចល័ត ឬរៀននៅសាលា ទីមួយ គឺត្រូវឱ្យសិស្ស ឬយុវជនឱ្យយល់អំពីតម្លៃនៃការរៀន, នេះគឺជាជំនាញទន់ ឬ Soft skills, ទីពីរ ឱ្យសិស្ស និងយុវជនយល់ថា គាត់មកអង្គុយរៀនេះ គឺមានមនុស្សច្រើនណាស់អត់ទាន់មានឱកាស គាត់នៅអង្គុយនេះនឹងកែប្រែអនាគតរបស់គាត់ ប៉ុន្ដែមានតែគាត់ខ្លួនឯងទេដែលអាចកែប្រែថាទៅថ្ងៃអនាគតគាត់នឹងទៅជាយ៉ាងណា នេះគឺជាការជំរុញជំនាញទន់ ឬ Soft skills៕ 

 

 

 

 

 

 

 

 

 

អត្ថបទដែលទាក់ទង

សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ
2026/06/15 12:45:49 pm        1
សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
2026/06/15 12:29:26 pm        1
សម្ដេចតេជោជំរុញឱ្យកម្ពុជា និងកូឡុំប៊ី ពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ ជាមួយគ្នាបន្ថែមទៀត
2026/06/15 11:11:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី ណែនាំឱ្យរៀបចំគ្រូឱ្យច្បាស់ ប្រាកដ និងមេរៀនឱ្យចំគោលដៅលើការបង្រៀនជំនាញវិជ្ជាជីវៈ

2026/06/15 12:45:49 pm
​ភាគហ៊ុនសកលងើបឡើង តែតម្លៃប្រេងធ្លាក់ថ្លែ ដោយសារដំណឹងនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម អ៊ីរ៉ង់-អាមេរិក
2026/06/15 12:34:50 pm
​សម្ដេច​ធិបតី គាំទ្រការ​ដាក់ចេញការអនុវត្ត​ «គន្លងវិជ្ជាជីវៈ» រវាង​ក្រសួងការងារ និងក្រសួងអបរំដល់សិស្ស ខណៈមានវិទ្យាល័យចំនួន ៤៩ហើយបានអនុវត្ត​
2026/06/15 12:29:26 pm
​លោក Trump ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ឈប់ការវាយប្រហារសងសឹកគ្នា
2026/06/15 12:14:46 pm
​អតីតមន្ត្រីរបស់លោក Obama រិះគន់សង្គ្រាមលើអ៊ីរ៉ង់ថាជា «មហន្តរាយដែលខ្វះការប្រុងប្រយ័ត្ន និងខាតបង់ច្រើន»
2026/06/15 12:13:16 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am