ក្រសួងអប់រំ៖ វិបត្តិកូវីដ-១៩ កែប្រែប្រព័ន្ធអប់រំបែបប្រពៃណី ទៅជាឌីជីថល លឿនជាង១០ឆ្នាំ

2022/04/25 11:05:15 pm        928

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អះអាងថា វិបត្តិកូវីដ-១៩ បានក្លាយជាឱកាសមួយសម្រាប់វិស័យអប់រំនៅកម្ពុជា កែប្រែពីការរៀននិងបង្រៀនបែបប្រពៃណី ឈានទៅការសិក្សាបែបឌីជីថល។ ការកែប្រែនេះ គឺលឿនជាងផែនការរបស់ក្រសួងអប់រំរហូតដល់ ១០ឆ្នាំ។ នេះជាការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

បច្ចុប្បន្នការរៀន និងបង្រៀនក្នុងបរិបទកូវីដ-១៩ គឺកំពុងអនុវត្តនូវការសិក្សាបែបចម្រុះ ដោយផ្អែក​លើការ​សិក្សាតាមបែបប្រពៃណីជាការសិក្សាតាមថ្នាក់រៀន និងការសិក្សាបែបឌីជីថលដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យាផង។

វិបត្តិកូវីដកូវីដ-១៩ គឺជាឱកាសធ្វើឱ្យវិស័យអប់រំ ​នៅកម្ពុជាវិវត្តទៅការអប់រំបែបឌីជីថល លឿនជាង​ផែនការ​របស់ក្រសួងរហូតដល់ ១០ឆ្នាំ។ ទាំងនេះជាការបញ្ជាក់របស់ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ​ក្នុងឱកាសសន្និបាត​ បូកសរុបលទ្ធផលការងារ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ ​បញ្ជាក់ថា ក្នុងវិបត្តិកូវីដ-១៩នេះ ក្រសួងអប់រំបានខិតខំ​ផលិត​ផ្សព្វផ្សាយ​វីដេអូបង្រៀន​ ការបង្កើតទូរទស្សន៍ ទទក ២ និងការផ្សព្វផ្សាយវីដេអូបង្រៀន លើ​ប្រព័ន្ធ​ផ្សព្វផ្សាយផ្លូវការជាច្រើន ​ដោយមានទាំងប្រព័ន្ធទំនាក់ទំនងសង្គម​ ហ្វេសប៊ុក យូធូប និងកម្មកវិធី​ទូរស័ព្ទជាដើម។

សម្រាប់ការអប់រំបែបឌីជីថលនេះ ឯកឧត្តម សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​លើកឡើងជាការគាំទ្រថា​ ការអប់រំតាមបែបឌីជីថល គឺឆ្លើយតបយ៉ាង​ទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ​និងសង្គមឌីជីថលកម្ពុជា​ ឆ្នាំ ២០២១-២០៣៥ ។ ការប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាពនាពេលនេះ​ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយសារ​តែយុវជនយើងកំពុងត្រូវការសេវាអប់រំតាមបែបថ្មី,ទំនើប និងមានគុណភាពកម្រិតខ្ពស់ ជាពិសេស​នៅ​ពេលមានការកើនឡើងយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យា ​និងប្រព័ន្ធអិនធើណិត​ជាដើម ។

ការអភិវឌ្ឍសមត្ថភាពរបស់សិស្ស,និស្សិត, យុវជន និងប្រជាជនទូទៅ ក្នុងការប្រើប្រាស់ និងទទួល​ផល​ពីបច្ចេកវិទ្យាទាំងនេះ​ គឺ​ជាកត្តាចាំបាច់ ​ដើម្បីធានានូវឧត្តមភាពប្រៀបធៀបរបស់កម្ពុជា នៅ​ក្នុងតំបន់ និងសកលលោក ។

ជុំវិញបញ្ហានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ​ គាំទ្រ​ដល់គំនិតផ្តួចផ្តើម​នៃការអប់រំតាមបែបឌីជីថល ដើម្បី​ពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថលដល់សិស្ស, និស្សិត និងយុវជន ក្នុងគោលបំណង​ទាញ​ប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល ​និងធ្វើឱ្យយុវជនជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការ​ទាញ​យកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ​ និងទីផ្សារឌីជីថល ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm