ក្រសួងការងារ និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ប្តេជ្ញារួមគ្នាបន្តកិច្ចគាំពារដល់ ពលករ​ទេសន្តរប្រវេសន៍

2022/04/25 11:20:09 pm        751

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងការជួយគាំទ្រ និងផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍កម្ពុជានៅក្រៅប្រទេស។

នៅក្នុងជំនួបការងារ រវាងលោកស្រី Nenette Motus នាយកអង្គការទេសន្តរប្រវេសន៍អន្តរជាតិ​ប្រចាំតំបន់​អាស៊ី និងប៉ាស៊ីហ្វិក និងលោកស្រី KRISTIN PARCO ប្រធានបេសកកម្មអង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ មេសា ឆ្នាំ២០២២នេះ នៅទីស្តីការ​ក្រសួង ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា​ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បានដើរតួនាទីយ៉ាង​សំខាន់​លើការផ្សព្វផ្សាយបញ្ហាទេសន្តរប្រវេសន៍​ប្រកបដោយ ស្ថិរភាព ជាដៃគូមិនអាចខ្វះបាន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិក និងកម្ពុជា។

ជាពិសេសស្ថិតក្នុងដំណាក់កាលកូវីដ-១៩​ ដែលពលករមិនអាចធ្វើការឆ្លងកាត់បាន ត្រូវជាប់គាំងនៅ​តាម​បណ្តាប្រទេសនីមួយៗ ត្រូវបាន អង្គការមួយនេះ បានធ្វើការដោះស្រាយបញ្ហាប្រកបដោយ​ប្រសិទ្ធភាព។

ក្នុងឱកាសនោះ ភាគីអង្គការ បានគូសបញ្ជាក់ពីគម្រោងខាងលើ ដែលជាកម្មវិធីថ្នាក់តំបន់ អនុវត្ត​ក្រោម​ការ​ដឹកនាំ របស់អង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដោយទទួលបានការគាំទ្រពីទីភ្នាក់ងារ​ស្វីស​សម្រាប់ការ​អភិវឌ្ឍ និងកិច្ច សហប្រតិបត្តិការ។

លោកស្រី បានបន្តថា នៅចន្លោះឆ្នាំ ១៩៩៨-២០០២ លោកស្រីធ្លាប់ជាប្រធានអង្គការ​ប្រចាំប្រទេស​កម្ពុជា ហើយលោកស្រីពិតជាមានក្តីរីករាយជាខ្លាំងដែលបានបំពេញទស្សនកិច្ចនៅកម្ពុជាសារជាថ្មី ដោយមើលឃើញថា ​កម្ពុជា​មានការរីកចម្រើនប្លែកពីមុនច្រើន​ ជាពិសេសក្រសួងការងារ ក៏ឃើញថា​មានវឌ្ឍនភាពច្រើនផងដែរ។

ខណៈកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំនេះ អង្គការចង់ផ្តល់ការគាំទ្រ​លើ​បញ្ហាបច្ចេកទេស និងឯកសារមួយចំនួន ​ក្នុងករណីមានរបៀបវារៈ ​ពាក់ព័ន្ធទៅនឹងកិច្ចប្រជុំ ស្តីពី​ពលករ​ទេសន្តរប្រវេសន៍នេះ និងផ្តល់ជំនួយបច្ចេកទេសលើគោលនយោបាយ​ទេសរន្តប្រវេសន៍​នៅកម្ពុជាផងដែរ។

ឆ្លើយតបនឹងការជួយរបស់ភ្ញៀវ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះកិច្ចប្រជុំអាស៊ានដែលកម្ពុជា​ត្រូវធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំនេះ ពិតជាមិនអាចរំលងពីប្រធានបទ ព័ន្ធពាក់ទៅនឹងពលករ​ទេសន្តរប្រវេសន៍នេះឡើយ ​ដូច្នេះបានខាង ​អង្គការIOM ​ផ្តល់ការគាំទ្រជួយលើបញ្ហាបច្ចេកទេស និង​ឯកសារផងដែរនោះ វាផ្តល់នូវធាតុចូលកាន់តែច្រើន បន្ថែមទៀត សម្រាប់ធ្វើការដោះស្រាយនូវ​ចំណុច​ប្រឈមមួយចំនួនដែលត្រូវធ្វើការរួមគ្នាដោះស្រាយ។

សម្រាប់គោលនយោបាយទេសន្តរប្រវេសន៍ ដែលក្រសួងការងារ បានធ្វើការជាមួយអង្គការ​ពលកម្ម​អន្តរជាតិ (ILO) ឯកឧត្តម ចង់ឃើញគោលនយោបាយមួយនេះ​ ក្លាយជាគោលនយោបាយជាតិ ដោយ​មានការអនុម័តគាំទ្រពី រដ្ឋាភិបាលកម្ពុជា ​ហើយកម្ពុជា​ក៏ត្រូវការជួយជ្រោមជ្រែងបន្ថែមពីខាង IOM និងដៃគូពាក់ព័ន្ធមួយចំនួនទៀត ​ដើម្បីឲ្យគោលនយោបាយនេះ​ កាន់តែរឹងមាំ និងធានាបាន​នូវ​សុវត្ថិភាពសម្រាប់ពលករទេសរន្តប្រវេសន៍៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm