កូរ៉េបង្ហាញឆន្ទៈបន្តថែរក្សាពាណិជ្ជកម្មទ្វេភាគី និងបន្តជំរុញធុរកិច្ចខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែម

2026/06/15 11:53:20 pm        135

សេអ៊ូល: រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មកូរ៉េ បង្ហាញពីឆន្ទៈក្នុងការបន្តថែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និងបន្តគាំទ្រជំរុញ ឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិសដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាពបណ្តាក់ទុននៅកម្ពុជាបន្ថែម ជាពិសេសលើវិស័យដែលផ្តល់ នូវតម្លែបន្ថែមខ្ពស់។

ឯកឧត្តម Yeo Han-koo រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម នៃសាធារណរដ្ឋកូរ៉េ លើកឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយគណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ, ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ដល់ គណៈប្រតិភូអមដំណើរ ដែលបានមកបំពេញបេសកកម្មនៅក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងយ៉ាងសកម្មរបស់កម្ពុជា ក្នុងការជំរុញការទាក់ទាញវិនិយោគដោយផ្ទាល់ពីបរទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់លើសន្ទុះនៃការអភិវឌ្ឍរបស់កម្ពុជា ទាំងផ្នែកសង្គមនិងសេដ្ឋកិច្ច ដែលធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទាក់ទាញមួយ ប្រកបដោយភាពប្រកួតប្រជែងនៅក្នុងតំបន់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តថែរ ក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ដែលមានតាំងពីដើមមក ព្រមទាំងបន្តគាំទ្រនិងជំរុញឱ្យសហគមន៍ធុរកិច្ចពីកូរ៉េ បង្វែរទិស ដៅមកសិក្សាស្វែងយល់ ពិនិត្យលទ្ធភាព និងឱកាសក្នុងការបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត ជាពិសេសលើវិស័យដែលផ្តល់នូវតម្លែ បន្ថែមខ្ពស់។

ក្នុងជំនួបនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសរំលេចអំពីបរិស្ថានធុរកិច្ច និងបរិយាកាសវិនិយោគនៅ កម្ពុជា ដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ចំពោះការវិនិយោគដោយផ្ទាល់ពីបរទេស ជាមួយលក្ខខណ្ឌអនុគ្រោះ នៃច្បាប់ ស្តីពីវិនិយោគ ដែលមានលក្ខណៈបើកចំហ បត់បែន និងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិន ព្រមទាំងបានជម្រាបជូនអំពីការ ប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចូលរួមលើកកម្ពស់សន្តិសុខបច្ចេកវិទ្យានៅក្នុងតំបន់ និងធានាបាននូវបរិយាកាសក្នុងការធ្វើធុរកិច្ចប្រកបដោយសុវត្ថិភាព។

សូមបញ្ជាក់ថា ក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយ លើការទាញយកផលប្រយោជន៍ជាអតិបរមាពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅជាមួយលទ្ធផលជាផ្លែផ្កា ដោយភាគីទាំងពីរបានបង្ហាញនូវឆន្ទៈរួមក្នុងការបន្តរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងជំរុញ កិច្ចសម្របសម្រួលនានាដើម្បីប្រែក្លាយឱកាសធុរកិច្ច ទៅជាគម្រោងវិនិយោគជាក់ស្តែង សំដៅលើកកម្ពស់ឧត្តមប្រយោជន៍ទៅវិញ ទៅមក រវាងប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm