មហិច្ឆតាការពារលំហអាកាសរបស់ជប៉ុន បង្កើនការព្រួយបារម្ភ អំពី​យោធូបនីកម្ម​

2026/06/16 12:45:07 am        50

សារព័ត៌មានជប៉ុន Nihon Keizai Shimbun បានរាយការណ៍កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមិថុនា ឆ្នាំ២០២៦) ថា រដ្ឋាភិបាលជប៉ុន មានគម្រោងរៀបចំរចនាសម្ព័ន្ធឡើងវិញ និងប្តូរឈ្មោះកងកម្លាំងស្វ័យ​ការពារដែន​អាកាសជប៉ុនទៅជាកងកម្លាំងស្វ័យ​ស​ការពារអាកាស និងលំហអាកាស ក្នុងឆ្នាំសារពើពន្ធ២០២៦ ដោយពង្រីកវិសាលភាពនៃសកម្មភាពសន្តិសុខរបស់ជប៉ុនបន្ថែមទៀត ដើម្បីរួមបញ្ចូលលំហអាកាសខាងក្រៅ។

ចំណាត់​ការ​នេះបានបង្កឲ្យ​មានក្ដី​បារម្ភ អំពីការពង្រីកយោធា ក្នុងចំណោមសាធារណជនជប៉ុន។ របាយការណ៍នេះ បានឲ្យ​ដឹង​ថា ច្បាប់ពាក់ព័ន្ធ កំពុងស្ថិតក្រោមការពិភាក្សា នៅសភាជាតិ (National Diet)។ ប្រសិនបើត្រូវបានអនុម័តមែន​នោះ​ វានឹងក្លាយ​ជា​ការផ្លាស់ប្តូរលើកដំបូង សម្រាប់​ឈ្មោះកងកម្លាំងស្វ័យ​ការពាររបស់ជប៉ុន ចាប់តាំងពីការបង្កើតកងកម្លាំងស្វ័យ​ការពារដែន​គោក សមុទ្រ និងអាកាស ក្នុងឆ្នាំ១៩៥៤។

យោង​តាម​របាយការណ៍នេះ​ បាន​បង្ហាញ​ថា ចេតនារបស់រដ្ឋាភិបាល គឺដើម្បីកំណត់ជាផ្លូវការនូវលំហអាកាសខាងក្រៅជាដែនប្រតិបត្តិការមួយរបស់កងកម្លាំងស្វ័យ​ការពារ។ របាយការណ៍នេះបានកត់សម្គាល់ថា «នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែជាព្រឹត្តិការណ៍សំខាន់មួយ ក្នុងការពង្រីកគំនិតសន្តិសុខរបស់ជប៉ុន»។

ចំណាត់​ការ​ទាំងនេះបានបន្តបង្កើនក្ដី​បារម្ភ ក្នុងចំណោមសាធារណជនជប៉ុន។ នៅក្នុងផ្នែកការ​បញ្ចេញ​មតិយោបល់ នៅក្រោមរបាយការណ៍ព័ត៌មានពាក់ព័ន្ធ អ្នកប្រើប្រាស់ប្រព័ន្ធ​អ៊ីនធឺណិតជប៉ុនជាច្រើន បានចោទ​សួរអំពីការពង្រីក «ដែនសន្តិសុខ» ជាបន្តបន្ទាប់របស់រដ្ឋាភិបាល និងការបង្កើន​ការចំណាយលើវិស័យ​ការពារជាតិ ដោយអះអាងថា វិធានការបែបនេះ នឹងរឹតបន្តឹងដល់​មូលនិធិ សម្រាប់សុខុមាលភាពសាធារណៈបន្ថែមទៀត និងដាក់បន្ទុកកាន់តែធ្ងន់លើពលរដ្ឋ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm