យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ «៣កុំ ១ការពារ» ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ

2026/06/16 12:48:50 am        128

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ យុទ្ធនាការជាតិ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានបន្តដំណើរចុះផ្សព្វផ្សាយយ៉ាងសកម្មនៅវិទ្យាល័យទួលទំពូង ដោយមានសិស្សានុសិស្សចូលរួមប្រមាណ ២ ០០០នាក់ ក្នុងបរិយាកាសសប្បាយរីករាយ ជាមួយនឹងការប្តេជ្ញាចិត្តរបស់យុវសិស្សក្នុងការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយក្នុងយុគសម័យឌីជីថល។

អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានផ្សព្វផ្សាយគោលការណ៍ទម្លាប់ល្អគឺ៖ «៣កុំ ១ការពារ» សម្រាប់ជាខែលការពារយុវវ័យខ្លួនឯង សាលារៀន ក្រុមគ្រួសារ និងសហគមន៍ពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានពន្យល់អត្ថន័យគោលការណ៍ទម្លាប់ល្អ«៣កុំ ១ការពារ» យ៉ាងដូច្នេះថា៖ កុំទី១ គឺកុំទាន់ជឿ ពោលគឺបើឃើញព័ត៌មានប្លែកៗ កុំទាន់អាលជឿភ្លាមៗ ត្រូវផ្អាកគិតឱ្យបានបន្តិចសិន។ រីឯកុំទី២ គឺកុំទាន់ចែករំលែក (Share) នោះគឺកុំឱ្យដៃរហ័សជាងការគិតពិចារណា ត្រូវចំណាយពេល ១៥វិនាទីសិនដើម្បីផ្ទៀងផ្ទាត់ប្រភពឱ្យច្បាស់ បើមិនច្បាស់លាស់... កុំចែករំលែកបន្ត! កុំទី៣គឺ កុំប្រហែស ពោលគឺត្រូវការពារលេខសម្ងាត់(password) ផ្ទាល់ខ្លួន និងដាច់ខាតកុំចុចលើតំណ(លីង/link) ប្លែកៗ ដែលមិនស្គាល់ប្រភព។ ចំណែកឯ ១ការពារ គឺយើងរួមគ្នាការពារសហគមន៍ដោយប្រើប្រាស់អាវក្រោះ «អក្ខរកម្មព័ត៌មាន» និងចេះស្វែងរកតែប្រភពព័ត៌មានផ្លូវការ ដែលផ្តល់ព័ត៌មានពិតទុកចិត្តបាន។

ក្នុងឱកាសនោះដែរ ឯកឧត្តម ទេព អស្នារិទ្ធ បានអប់រំយុវសិស្សឱ្យយល់ច្បាស់ពីតម្លៃ ព្រមទាំងតួនាទីដ៏សំខាន់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជានៅក្នុងយុគសម័យឌីជីថល។ យុទ្ធនាការនេះបានជួយឱ្យសិស្សានុសិស្សមើលឃើញច្បាស់ពីតួនាទីស្នូលនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន ក្នុងការធានាសិទ្ធិទទួលព័ត៌មាន ហើយដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដើម្បីផ្តល់ព័ត៌មានពិត ទាន់ហេតុការណ៍ និងជាទីទុកចិត្តជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានដាស់តឿនសិស្សានុសិស្សដូច្នេះថា៖ «សូមក្មួយៗបោះបង់ទម្លាប់ 'ប្រើប្រាស់អសកម្ម' ដែលងាយជឿតាមគេ និងងាយរងគ្រោះថ្នាក់ ហើយងាកមកពង្រឹងសមត្ថភាពត្រិះរិះពិចារណា ដើម្បីក្លាយជា 'កម្លាំងចលករ' ដ៏វៃឆ្លាតក្នុងការគ្រប់គ្រងបច្ចេកវិទ្យា សម្រាប់ជាប្រយោជន៍ដល់ការសិក្សា និងបង្កើនភាពធន់ទប់ទល់នឹងឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ។ »

នាឱកាសនោះ តំណាងមន្ទីរអប់រំ យុវជន និងកីឡា អ្នកគ្រូលោកគ្រូ ព្រមទាំងសិស្សានុសិស្សវិទ្យាល័យទួលទំពូងទាំងអស់បានប្រកាសគាំទ្រចំពោះ «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ របស់ក្រសួងព័ត៌មាន ព្រមទាំងបានប្តេជ្ញាផ្លាស់ប្តូរឥរិយាបថមកជា «ភ្នាក់ងារសុវត្ថិភាពព័ត៌មាន» ដើម្បីរួមគ្នាការពារសន្តិសុខព័ត៌មាន ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមអនឡាញ ដែលកំពុងយាយីដល់សណ្តាប់ធ្នាប់សង្គមជាតិ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើបនេះ។

សូមបញ្ជាក់ថា យុទ្ធនាការជំហានទី២ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យសម្តេចហ៊ុនសែនប៊ុន រ៉ានីវត្តភ្នំ ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការជំហានទី២នេះ បាន និងកំពុងធ្វើដំណើរទៅតាមបណ្តាវិទ្យាល័យ អនុវិទ្យាល័យក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តតាកែវ និងបន្តទៅខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ នៅទូទាំងប្រទេសក្នុងឆ្នាំ២០២៦នេះ៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm