ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ បានក្រើនរំលឹកដល់កម្មករនិយោជិត អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងប្រជាពលរដ្ឋទាំងអស់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អញ្ជើញទៅចាក់ចាំក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ និងដួសជំរុញ “ជាកាតព្វកិច្ច” ជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅតាមទីតាំងមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួននិងកន្លែងបម្រើការងារ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ផងដែរ។

