ពលរដ្ឋអ៊ីស្រាអែលបង្ហាញការមិនពេញចិត្តនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់

2026/06/16 01:16:24 am        47

នៅថ្ងៃចន្ទនេះ ប្រជាលពលរដ្ឋអ៊ីស្រាអែល បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ ។

លោក Tomer Zafrir គឺជាពលរដ្ឋអ៊ីស្រាអែលវ័យ ២៧ឆ្នាំមួយរូប និយាយថា លោកមិនគិតថា វានឹងមានជាយូរអង្វែងនោះទេ ពីព្រោះថា អ៊ីរ៉ង់សន្យាថានឹងបំផ្លាញអ៊ីស្រាអែល ។ ដូច្នេះហើយ ពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកគេ វាគ្រាន់តែជាការពន្យាពេលប៉ុណ្ណោះ ពន្យាពេលគោលបំណងរបស់ពួកគេ ដើម្បីបំផ្លាញអ៊ីស្រាអែល ហើយនិងអាមេរិក ។

លោកបន្តថា លោកចង់ឲ្យមានសន្តិភាពរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ប៉ុន្តែវានឹងមិនមានជាយូរអង្វែងនោះទេ គាត់ហ៊ានភ្នាល់ ។

ចំណែកឯអ្នកនាង Yael Alon គឺជានិស្សិតអ៊ីស្រាអែលវ័យ ២៥ឆ្នាំមួយរូប និយាយដែរថា អ្នកនាងរស់នៅតំបន់ភាគខាងជើងប្រទេស ហើយអ្នកនាងមិនពេញចិត្តនឹងវានោះឡើយ ។ អ្នកនាងគិតថា វាអាចចំណាយពេលត្រឹម ២ឆ្នាំ រហូតដល់ លោក Trumpបញ្ចប់អាណត្តិរបស់លោក ហើយបន្ទាប់មក ពួកយើងនឹងវិលត្រឡប់មករករឿងតែមួយ ។

ដោយឡែកលោកតា Yechiel Israeli វ័យ ៧៧ឆ្នាំ ដែលជាពលរដ្ឋអ៊ីស្រាអែលដែរនោះ និយាយថា វាគឺជាកិច្ចព្រមព្រៀងមិនល្អនោះទេ ពេលដែលគាត់ទទួលបានព័ត៌មាននៅលើបណ្តាញព័ត៌មានសង្គម ហើយគាត់ឮពីអ៊ីរ៉ង់ និងអាមេរិក ។

លោកតាបន្តថា គាត់មិនយល់ពីលោក Trumpនោះទេ ។ ម្យ៉ាងវិញទៀត ពួកយើងធ្វើសង្រ្គាមជាមួយពួកគេ តែបែរជាពួកគេឆ្ពោះទៅមុខបែបហ្នឹងទៅវិញ ហើយតាមគំនិតរបស់គាត់ ពួកគេគឺជាអ្នកឈ្នះសង្រ្គាមមួយនេះ ពួកគេទទួលបានប្រាក់ របបក៏ពុំបានដួលរលំ ហើយតាមទស្សនៈរបស់គាត់ វាគឺជាគ្រោះមហន្តរាយមួយ ។

សូមបញ្ជាក់ថា មុនពេលកិច្ចព្រមព្រៀងត្រូវបានប្រកាស មន្រ្តីជាន់ខ្ពស់មួយរូបរបស់អ៊ីរ៉ង់និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រោមលក្ខខណ្ឌនៃសេចក្តីព្រាង សហរដ្ឋអាមេរិកយល់ព្រមបញ្ចេញទ្រព្យសកម្មបង្កកតម្លៃ ២៥ពាន់លានដុល្លាររបស់អ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am       
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm