បុត្រារបស់ម្ចាស់ក្សត្រីយ៍ន័រវ៉ែស​ ត្រូវបានរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈ ២ករណី

2026/06/16 01:18:54 am        50

ព្រះ​អង្គម្ចាស់​ Marius Borg Høiby ដែលជាព្រះរាជបុត្រាមាន​ព្រះជន្ម ២៩​ឆ្នាំរបស់ម្ចាស់ក្សត្រីយ៍នៃ​ប្រទេស​ន័រវ៉ែស គឺ​ព្រះនាង​ម្ចាស់​ Mette-Marit ត្រូវបានរកឃើញថា មានទោសពីបទរំលោភសេពសន្ថវៈចំនួន ២ករណី និងត្រូវបានកាត់ទោសឲ្យ​ជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ។

ចៅក្រមទាំង ៣ នៅក្នុងបន្ទប់សវនាការលេខ២៥០​ នៅតុលាការក្រុង​អូស្លូ (Oslo District Court) បានសម្រេច​ឲ្យ​ព្រះ​អង្គរួ​ចទោសពីបទរំលោភសេពសន្ថវៈ ២ករណីផ្សេងទៀត ប៉ុន្តែបានរកឃើញថា ព្រះអង្គមានទោស សម្រាប់​បទល្មើស​ជាច្រើនករណី​ទៀតដែលព្រះ​រាជបុត្រា​អង្គនេះ​ត្រូវបានចោទប្រកាន់​។ ទ្រង់​ Høiby មិនមាន​ព្រះរាជវត្តមានដោយ​ផ្ទាល់​​នៅតុលាការនោះទេ សម្រាប់សាលក្រមនេះ​ ប៉ុន្តែបានចូលរួមដំណើរការនេះ​តាមរយៈតំណភ្ជាប់វីដេអូ។

ព្រះរាជអាជ្ញាបានស្វែង​រក​ឲ្យ​ព្រះអង្គម្ចាស់​ Høiby ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និង ៧ខែ។ មេធាវីការពារក្តីរបស់ព្រះអង្គបានអំពាវនាវ​ឲ្យ​មានការជាប់ពន្ធនាគារតិចជាង ១៨​ខែ ហើយអាចប្តឹងឧទ្ធរណ៍ជំទាស់​នឹង​សាលក្រមនេះ​។ បន្ទាប់ពីមាន​សាលក្រមនេះ​ មេធាវីការពារក្តីរបស់ទ្រង់​ Høiby គឺលោក Petar Sekulic បានស្នើសុំតុលាការម្តងទៀតឲ្យមាន​ការដោះលែងព្រះអង្គ។

ព្រះអង្គម្ចាស់​ Høiby បានបដិសេធការចោទប្រកាន់បទរំលោភសេពសន្ថវៈទាំង​ ៤ករណី ប៉ុន្តែចៅក្រមបានកាត់ទោសព្រះ​អង្គ​ពីបទរំលោភស្ត្រី ២នាក់ ក្នុង​នោះ​រួមទាំងម្នាក់ធ្វើការនៅ​អចលនទ្រព្យ​​របស់ព្រះអង្គ នៅទីក្រុង​ Skaugum ក្នុងឆ្នាំ២០១៨ និងម្នាក់ទៀតពាក់ព័ន្ធនឹងស្ត្រីម្នាក់ នៅទីក្រុង Oslo ក្នុងឆ្នាំ២០២៤។

សំណុំរឿងប្ដឹង​ព្រះអង្គម្ចាស់​ Høiby ពាក់ព័ន្ធនឹងស្ត្រី ៦នាក់ ប៉ុន្តែមានតែស្ត្រីម្នាក់ប៉ុណ្ណោះដែលមាន​វត្តមាន​នៅក្នុងតុលាការ ដើម្បីស្តាប់សាលក្រម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        73
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        118
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm