លោក Starmer នឹងអះអាង​ពី​បម្រាម​មិន​ឲ្យ​ក្មេងជំទង់អង់គ្លេសប្រើប្រាស់​​​បណ្ដាញ​សង្គម មុនកិច្ចប្រជុំ G7

2026/06/16 01:24:11 am        46

លោក Keir Starmer នឹងចាប់ផ្តើមសប្តាហ៍ដ៏សំខាន់មួយ សម្រាប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ដោយការ​ប្រកាសពីកញ្ចប់នៃការរឹតបន្តឹងយ៉ាងតឹងរ៉ឹងដែលត្រូវបានបង្កើត​ឡើង ដើម្បីការពារក្មេងជំទង់អង់គ្លេស ពីការគំរាមកំហែងតាមប្រព័ន្ធ​អ៊ីនធឺណិត។

នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីការហាមឃាត់ក្មេងអាយុក្រោម ១៦​ឆ្នាំ មិន​ឲ្យ​ប្រើប្រាស់វេទិកាបណ្ដាញ​សង្គមសំខាន់ៗ នៅថ្ងៃចន្ទ (ទី១៥ ខែមិថុនា ឆ្នាំ២០២៦) នេះ​ ក៏ដូចជាវិធានការផ្សេងទៀត រួមទាំងការ​រឹតបន្តឹង​ សម្រាប់ក្មេងជំទង់ដែលមានវ័យចំណាស់ និងបទប្បញ្ញត្តិដ៏​តឹងរ៉ឹង ជុំវិញ​ការ​ប្រើ​ប្រាស់​កម្មវិធី​ Chatbot។

បន្ទាប់មក លោកនឹងចេញដំណើរទៅកាន់កិច្ចប្រជុំកំពូលនៃ​ក្រុមទាំងមាន​ឧស្សាហមម្ម​លូត​លាស់​ទាំង៧ (G7) នៅទីក្រុង​ Evian-les-Bains របស់​ប្រទេសបារាំង ជាកន្លែងដែលលោកត្រូវ​ប្រឈមនឹង​សំណួរពិបាក​ៗ បន្ទាប់ពីមាន​ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក កាលពីសប្តាហ៍មុន និងភាពមិនប្រាកដប្រជា ជុំវិញបញ្ហា​ថវិកាយោធារបស់ចក្រភពអង់គ្លេស។

ការហាមឃាត់មិន​ឲ្យ​ក្មេងវ័យ​ជំទង់ប្រើប្រាស់បណ្ដាញ​សង្គមនេះ ទទួល​ការ​គាំទ្រ​ពី​សាធារណជនអង់គ្លេស ទោះបីជាមានក្ដី​បារម្ភថា តើ​វា​អាចត្រូវបានអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​ ឬយ៉ាង​ណាក៏ដោយ។ បើ​យោងតាមបុគ្គល​ម្នាក់ដែលដឹង​ពី​បញ្ហានេះ បាន​ឲ្យ​ដឹង​ថា ការរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលរបស់​គណបក្ស​ការងារ​ ក្នុង​នោះ​រួមទាំងការរឹតបន្តឹងមួយចំនួន លើ​កម្មវិធី Chatbot និងហ្គេមអនឡាផង​ដែរ​ នឹងមាន​លើសពីច្បាប់ នៅអូស្ត្រាលី ដែលការហាមឃាត់មិន​ឲ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គមរបស់​ប្រទេស​នេះ​ សម្រាប់ក្មេងជំទង់ បានចូលជាធរមាននៅឆ្នាំ២០២៥។

លោក Starmer បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពី​យប់​ថ្ងៃទី១៤ ខែមិថុនាថា៖ «នេះគឺជាជម្រើសមួយ អំពីថា តើយើងឈរ​នៅខាងណា ដោយ​នោះគឺថា ឈរ​នៅ​ខាង​គ្រួសារនៅទូទាំងប្រទេស ឬស្ថានភាពបច្ចុប្បន្នដែលមិនផ្ដល់​ផល​ល្អ​»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm