សេវាកម្មសង្រ្គោះបន្ទាន់ប៉ាឡេស្ទីនត្រូវបានបញ្ជូនទៅកាន់ព្រះវិហារមួយកន្លែងស្ថិតនៅជិតទីក្រុង Ramallah ក្រោយអ្នកស្រុករាយការណ៍ពីការវាយប្រហាររបស់ក្រុមតាំងលំនៅនិគមន៍អ៊ីស្រាអែល។ប្រធានក្រុមប្រឹក្សាភូមិ Burqa និយាយថា ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានដុតទ្វារចូលរបស់ព្រះវិហារពេលដែលពួកគេមិនអាចចូលក្នុងព្រះវិហារបាន ជាទីដែលការខូចខាតច្រើនជាងនេះ អាចនឹងកើតឡើង។លោកបន្តថា ក្រុមអន្ធពាលទាំងនេះចូលមកប្រដាប់ដោយសម្ភារៈគ្រប់ប្រភេទ ដើម្បីដុតទ្វារ ជញ្ជាំង និងដំបូលព្រះវិហារ ។ឧបទ្ទេវហេតុនៅក្នុងភូមិ Burqa បានកើតមានឡើងបន្ទាប់ពីការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀតកាលពីល្ងាចថ្ងៃអាទិត្យ នៅទីក្រុង DeirDibwan ជាទីដែលក្រុមវាយប្រហារ បានដុតកម្ទេចចោលរថយន្ត ២គ្រឿង ៕

