ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅថ្ងៃចន្ទនេះបានថ្កោលទោសចំពោះ «ការកើនឡើងយ៉ាងខ្លាំង»នៃការប្រើប្រាស់សង្គ្រាមយានដ្រូននៅក្នុងប្រទេសស៊ូដង់ដែលមានជម្លោះ ដោយមានជនស៊ីវិលជាង ១.000នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារបែបនេះក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ។
លោក Volker Turk បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថា៖«នៅក្នុងប្រទេសស៊ូដង់ ជម្លោះដ៏គួរឲ្យរន្ធត់ បានរាលដាល និងកាន់ខ្លាំងឡើង ដោយសារការកើនឡើងយ៉ាងខ្លាំងនៃការប្រើប្រាស់សង្គ្រាមយានដ្រូន ដោយចង្អុលបង្ហាញថា «រវាងខែមករា និងខែឧសភា ឆ្នាំ ២០២៦ ការិយាល័យរបស់យើងបានកត់ត្រាជនស៊ីវិលជាង១.000នាក់ ដែលត្រូវបានសម្លាប់ដោយការវាយប្រហារដោយដ្រូន»៕

