ពិធីអុជភ្លើងទៀន បានរៀបចំឡើងនៅទីក្រុងភាគឦសាន Shillong ប្រទេសឥណ្ឌា ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធបុរសមកពីសហគមន៍ជនជាតិភាគតិច Naga ៦នាក់ ដែលត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាកាលពីពេលថ្មីៗនេះ នៅរដ្ឋ Manipur ជាមួយនឹងការអំពាវនាវឲ្យមានសន្តិសុខភាព និងការបង្រួបបង្រួមជនជាតិភាគតិចនៅក្នុងតំបន់ ។
នគរបាលរដ្ឋ Manipur និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា បុរសទាំង ៦នាក់នេះ ដែលមកពីសហគមន៍គ្រិស្ត Naga ត្រូវបានគេជឿថា ស្ថិតក្នុងចំណោមចំណាប់ខ្មាំងមកពីភូមិ Leilon Vaiphei ដែលត្រូវបានគេចាប់ខ្លួនយកទៅកាលពីថ្ងៃទី ១៣ ខែឧសភា ។
សេចក្តីថ្លែងការណ៍នេះបន្តថា ពួកគេត្រូវបានប្រទះឃើញស្លាប់ រយៈពេល ២៤ម៉ោង ក្រោយប្រតិបត្តិការស្វែងរកដោយក្រុមនគរបាល ពាក់ព័ន្ធនឹងមន្រ្តី ៤៥០នាក់ និងសុនខហិតខ្លិន ។
លោក Losii Dikho គឺជាស្នងការរងនគរបាលរដ្ឋ Manipur បានជំរុញឲ្យនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ចូលធ្វើអន្តរាគម ដើម្បីស្តាសន្តិភាពនៅក្នុងតំបន់មួយនេះឡើងវិញ ។
សូមបញ្ជាក់ថា ការប៉ះទង្គិចគ្នា បានផ្ទុះឡើងកាលពីខែឧសភា ឆ្នាំ ២០២៣ រវាងសហគមន៍ជនជាតិភាគតិចហិណ្ឌូ Meitei និងសហគមន៍ជនជាតិភាគតិចគ្រិស្ត Kuki របស់រដ្ឋ Manipur ។
មនុស្សប្រហែល ២៦០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៦ម៉ឺននាក់ផ្សេងទៀត បានជម្លៀសខ្លួន ចាប់តាំងពីភាពរំជើបរំជួលចាប់ផ្តើម ៕

