ភ្នំពេញ ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងពេល ២ ទសវត្សរ៍ក ន្លងមកនេះ សហរដ្ឋអាម៉េរិក បានផ្តល់ថវិកាចំនួនជាង ១៤០ ពាន់លានដុល្លារ ជាជំនួយសុខាភិបាលដ ល់សាកលលោក ហើយជាអ្នកផ្តល់ជំនួយធំជាងគេដល់កម្មវិធីលុបបំបាត់ជំងឺគ្រុនចាញ់ ដោយរួមទាំងជួយដល់វឌ្ឍនភាពកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ផងដែរ ដោយគ្មានអ្នកស្លាប់ដោយសារជំងឺនេះសោះ គិតតាំងពីឆ្នាំ២០១៨ មក។ សហរដ្ឋអាម៉េរិក គឺជាដៃគូដ៏មានមោទនភាព តាមរយៈគម្រោងគំ និតផ្តួចផ្តើមស្តីពីជំងឺគ្រុនចាញ់ របស់ប្រធានាធិបតីអាម៉េរិក ដែលពង្រឹងប្រព័ន្ធសុខាភិបាល និងធ្វើអន្ត រាគមន៍ប្រសិទ្ធភាពចំណាយផ្នែកជំងឺគ្រុនចាញ់ សម្រាប់ប្រជាជនកម្ពុជា៕ ដោយ៖ គង់ ឌិន


