ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន

2026/06/16 03:47:09 am        38

លោក Huang Zhiqiang គឺជាមន្រ្តីលេខ ២ ថ្នាក់តំបន់ និយាយប្រាប់សន្និសីទសារព័ត៌មានថា តំបន់ម៉ុងហ្គោលីខាងក្នុង ដែលជាតំបន់ផលិតធ្យូងថ្មលំដាប់កំពូលរបស់ចិន កំពុងធ្វើឲ្យមានតុល្យភាពលើការប្រើប្រាស់ទុនបម្រុងធ្យូងថ្មដ៏ធំសម្បើមរបស់ខ្លួន ជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័សថាមពលកកើតឡើងវិញ ។

តំបន់ម៉ុងហ្គោលីខាងក្នុង កំពុងពង្រីកគម្រោងបំលែងធ្យូងថ្មទៅជាប្រេង ឧស្ម័ន និងសារធាតុគីមី ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ដែលវាឆ្លុះបញ្ចាំងពីការផ្តោតសំខាន់នៅបន្តរបស់ពួកគេលើសន្តិសុខថាមពល ។

លោក Zou Quanlin គឺជាមន្រ្តីមកពីក្រុមហ៊ុន Envision Energy និយាយថា សមត្ថភាពដំឡើងថាមពលថ្មី លើសពីថាមពលកម្ដៅរួចទៅហើយ ដូច្នេះហើយ ថាមពលថ្មីកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយការពឹងផ្អែកតែម្យ៉ាងលើថាមពលកម្តៅ នឹងពុំមាននិរន្តរភាពនាពេលអនាគតនោះទេ ។

ក្រុមមន្រ្តីនិយាយថា តំបន់ម៉ុងហ្គោលីខាងក្នុង កំពុងធ្វើឲ្យមានតុល្យភាពការប្រើប្រាស់ទុនបម្រុងធ្យូងធំសម្បើម ក្នុងនោះការអភិវឌ្ឍថាមពលកកើតឡើងវិញកំពុងកើនឡើង បើទោះបីជាគម្រោងបំលែងធ្យូងថ្មទៅជាសារធាតុគីមី បង្ហាញការលំបាកចំពោះគោលដៅអាកាសធាតុរបស់ចិនក៏ដោយ ។

ដោយឡែក លោក Xu Xhe គឺជាអនុប្រធានការិយាល័យព្រៃឈើ និងវាលស្មៅតំបន់ Dadad និយាយថា វាមានផលប៉ះពាល់ធំខ្លាំងណាស់លើបរិស្ថាន ដូច្នេះហើយ វានឹងនាំមកនូវអត្ថប្រយោជន៍ទាំងផ្នែកអេកូឡូស៊ី និងសេដ្ឋកិច្ច ។

លោកថា តាមរយៈការសាងសង់គម្រោងថាមពលពន្លឺព្រះអាទិត្យទាំងនេះ ស្ថានភាពព្យុះខ្សាច់កើតឡើងស្ទើរតែរាល់ថ្ងៃកាលពីមុន នឹងធ្វើឲ្យមានការផ្លាស់ប្តូរបន្តិចម្តងៗ ។ ដូច្នេះហើយ តាមទស្សនៈរបស់លោក អត្ថប្រយោជន៍អេកូឡូស៊ី អស្ចារ្យជាងអត្ថប្រយោជន៍សេដ្ឋកិច្ច ហើយវាគឺជាហេតុផលសំខាន់ ដែលគម្រោងទាំងអស់នេះ ត្រូវបានសាងសង់ឡើងនៅតំបន់វាលខ្សាច់ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm