
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីគម្រោងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញទី៥ ដល់មន្ត្រីជួរមុខ នាពេលខាងមុខជាបន្តទៀត ។
ជាមួយនឹងការប្រកាសលើកសែលកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈក្នុងក្របខណ្ឌទូទាំងប្រទេសនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីគម្រោងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាដូសជំរុញ ទី៥ ជូនដល់មន្ត្រីជួរមុខ នាពេលខាងមុខឆាប់ៗនេះ តែចំពោះពេលវេលាជាក់លាក់នៅថ្ងៃណានោះ នៅមិនទាន់ដឹងនៅឡើយ ដោយសម្តេចគ្រាន់តែបញ្ជាក់ថា កម្ពុជាមិនខ្វះវ៉ាក់សាំង ដើម្បីចាក់ដូសជំរុញជាបន្តបន្ទាប់ដល់មន្ត្រីជួរមុខ និងប្រជាពលរដ្ឋទូទាំងប្រទេសឡើយ៕