អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា

2026/06/16 10:50:36 am        121

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំរដ្ឋបាលខណ្ឌទាំង១៤ បន្តធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានសរុបចំនួន ៩០ទីតាំង។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

លោកស្រី ដោ សម្ផស្ស បានបន្តថា តាមរយៈប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូ អូឡាំព្យ៉ា អគារC៤ ជាន់ទី១៧ បន្ទប់លេខ១៧១០ ក្នុងមូលដ្ឋានខណ្ឌ៧មករា មានជនបរទេសចំនួន ០៦នាក់ ជាជនជាតិវៀតណាម និងសម្ភារៈមួយចំនួនរួមមាន Laptop ចំនួន ៣គ្រឿង ដែលកាច់បំផ្លាញចោល ទូរស័ព្ទដៃផ្ទាល់ខ្លួនចំនួន ០៧គ្រឿង និងទូរស័ព្ទដៃសម្រាប់បំរើការងារចំនួនមួយគ្រឿងឦ ក្រោយការធ្វើកោសល្យវិច័យរបស់ការិយាល័យជំនាញ បានរកឃើញថា នេះជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (SCAMS ONLINE)។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

លោកស្រី ដោ សម្ផស្ស បញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន ៥ទីតាំង មនុស្សចំនួន ៦នាក់ គិតជាថវិកាសរុបបានចំនួន ២៤.០០០.០០០រៀល (ម្ភៃបួនលានរៀល)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

សម្ដេចធិបតី៖ ការធ្វើព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលើទឹកដីអង្គរបង្ហាញពីទំនុកចិត្តមិត្តអន្តរជាតិចំពោះកម្ពុជា
2026/06/16 12:19:07 pm        1
សម្ដេចធិបតី៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបានបញ្ចូនកងកម្លាំងជាស្រ្ដីរក្សាសន្ដិភាពពិភពលោក
2026/06/16 12:06:00 pm        1
ស្មារតីខ្មែរជួយខ្មែរ! សល់ ១៤ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាច​បន្ត​បេសក​កម្ម​សង្រ្គោះ​ជីវិតទារក និងកុមារនៅកម្ពុជា
2026/06/16 12:02:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​និស្សិតឥណ្ឌូនេស៊ី តវ៉ាប្រឆាំងការកើនឡើងតម្លៃប្រេងឥន្ធនៈ និងគោលនយោបាយរបស់រដ្ឋាភិបាល

2026/06/16 12:28:10 pm
​លោក Netanyahu៖ អ៊ីស្រាអែលនឹងនៅតែស្ថិតនៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា
2026/06/16 12:25:53 pm
​សហភាពអឺរ៉ុប ចាប់ផ្តើមដំណើរការចូលជាសមាជិកផ្លូវការសម្រាប់ប្រទេសអ៊ុយក្រែន និងម៉ុលដាវី
2026/06/16 12:21:49 pm
​សម្ដេចធិបតី៖ ការធ្វើព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលើទឹកដីអង្គរបង្ហាញពីទំនុកចិត្តមិត្តអន្តរជាតិចំពោះកម្ពុជា
2026/06/16 12:19:07 pm
​សម្ដេចធិបតី៖ កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិបានបញ្ចូនកងកម្លាំងជាស្រ្ដីរក្សាសន្ដិភាពពិភពលោក
2026/06/16 12:06:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am