សម្ដេចធិបតី៖ ការធ្វើព្រឹត្តិការណ៍កាយឫទ្ធិនារីពិភពលើទឹកដីអង្គរបង្ហាញពីទំនុកចិត្តមិត្តអន្តរជាតិចំពោះកម្ពុជា

2026/06/16 12:19:07 pm        95

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដែលមានមិត្តអន្តរជាតិជាង១១៦ ប្រទេសមកចូលរួមលើទឹកដីអង្គរ នៃខេត្តសៀមរាប ប្រទេសកម្ពុជានេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្តរបស់មិត្តអន្តរជាតិចំពោះកម្ពុជា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS នៅកម្ពុជានេះ ក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជាក្នុងការចូលរួមជាមួយចលនាសកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារីរបស់កម្ពុជា និងពិភពលោកផងដែរ។

សម្ដេចធិបតី បានថ្លែងថា ប្រធានបទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” នេះគឺជាស្មារតីដែលរាជរដ្ឋាភិបាលកម្ពុជាតែងចង់ឃើញ នៅគ្រប់កម្រិតនៃសង្គម ពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយហើយរួបរួមធ្វើសកម្មភាពដើម្បីសេចក្ដីចម្រើនរួមគ្នា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ការលើកកម្ពស់ស្រ្ដី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹង អនាគតរួមរបស់ពិភពលោក។ កម្ពុជា សូមចូលរួមចំណែកជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារសំខាន់ថា ក្មេងស្រី និងយុវនារីមិនមែនជាអ្នកអង្គុយរងចាំអនាគតនោះទេ, ប៉ុន្ដែក្មេងស្រី និងយុវនារី គឺជាអ្នកចូលរួមកសាងអនាគតយ៉ាងសកម្មចាប់ពីថ្ងៃនេះតទៅ។

សម្ដេចធិបតី បញ្ជាក់ថា៖«ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅកម្ពុជា បានបង្ហាញអំពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជា ហើយក៏ជាឱកាសមួយ ដ៏ល្អសម្រាប់កម្ពុជាក្នុងការចូលរួមជាមួយចលនាសកលដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី»។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរចំពោះសមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts - WAGGGS) ដែលបានបន្តបេសកម្មដ៏មានតម្លៃក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្តបម្រើសង្គម។ សម្ដេចធិបតី ក៏បានកោតសរសើរចំពោះសហគមន៍ The Olave Baden-Powell Society (OB-PS) ដែលបានប្រមូលផ្ដុំមិត្តភក្តិ អ្នកគាំទ្រ សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ដើម្បីរួមចំណែកគាំទ្រចលនាដ៏មានអត្ថន័យនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសគាំទ្រចំពោះ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា ការបណ្ដុះបណ្ដាល ការបម្រើសង្គម និងការភ្ជាប់ជាមួយចលនាអន្តរជាតិ៕

 

អត្ថបទដែលទាក់ទង

ឃាត់ខ្លួនជនបរទេស៦៣នាក់ ពាក់ព័ន្ធបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត
2026/06/16 01:17:49 pm        1
ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន
2026/06/16 01:02:13 pm        3
សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ
2026/06/16 12:51:55 pm        3

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឃាត់ខ្លួនជនបរទេស៦៣នាក់ ពាក់ព័ន្ធបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត

2026/06/16 01:17:49 pm
​ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាន
2026/06/16 01:02:13 pm
​លោក Trump អរគុណ ចិន និងរុស្ស៊ី ដែលជាដៃគូរបស់អ៊ីរ៉ង់សម្រាប់ការជួយជ្រោមជ្រែងការទូតឈានដល់កិច្ចព្រមព្រៀងឈប់បាញ់
2026/06/16 12:56:38 pm
​សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ
2026/06/16 12:51:55 pm
​សម្ដេចធិបតី៖ កត្តាសន្ដិភាព ទើបកម្ពុជាអាចបើកទ្វារទទួលមិត្តអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ
2026/06/16 12:36:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am