សម្ដេចតេជោប្រកាសជាផ្លូវការដកចេញជាផ្លូវការហើយកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ

2022/04/26 04:48:27 pm        4.4 K

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦មេសានេះ តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការហើយ លើការ​ដកចេញ​កាតព្វកិច្ចពាក់ម៉ាស់នៅ តាមទីសាធារណៈ លើកលែងតែ​ក្នុង​អគារ​ ឬសាល​ដែល​មាន​ការ​បិទ​ជិត និងប្រើម៉ាស៊ីនត្រជាក់ហើយមានការជួបជុំ ប៉ុន្តែក្នុងករណីសាលដែលមានការបើកចំហ និង​មិនមាន​មនុស្សច្រើនមិនចាំបាច់ពាក់ម៉ាស់នោះទេ។

សម្ដេចតេជោបានបន្តថា ការពាក់ម៉ាស់នៅ​តាមទីសាធារណៈ ឬសាល​ដែល​មិនមាន​ការបិទជិត និង​មនុស្សច្រើនជាដើម គឺអាស្រ័យលើការសម្រេចចិត្តរបស់បងប្អូន ដោយ​ខ្លួនឯង​ដែល​ចង់​ពាក់​ម៉ាស់​ ឬមិនចង់ពាក់ម៉ាស់។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍បន្តថា ចំពោះទីតាំងមួយចំនួនផ្សេង​ទៀត​រាជរដ្ឋាភិបាល​នៅ​តែបន្តដោយលើកទឹកចិត្តឱ្យបន្តពាក់ម៉ាស់ តែមិនមែន​ជា​កាតព្វកិច្ច​ដែល​ត្រូវ​តែពា​ក់​នោះឡើយ ប៉ុន្តែរាជរដ្ឋាភិបាលក៏​នៅ​តែយក​ចិត្តទុក​ដាក់ឲ្យ​ពាក់ម៉ាស់​នៅ​កន្លែង​ដែល​មាន​មនុស្ស​កក​កុញ និងប្រមូលផ្ដុំ និងទីកន្លែងដែលមានការសង្ស័យថាមានករណី កូវីដ នៅទីនោះ។ ដូច្នេះ​ជម្រើសនេះជាជម្រើសដ៏ល្អបំផុតសម្រាប់ចូលរួមចំណែកជាមួយបងប្អូនជនរួមជាតិ បន្ទាប់ពីយើង​បានចាក់វ៉ាក់សាំងពេញរួចមកហើយៗជម្រើសនេះ សម្ដេចក៏បានជម្រាបជូនថា ចំពោះទីកន្លែងដែលធ្លាប់បានអនុវត្តទៅតាមស្តង់ដាដែលរៀបចំដោយក្រសួងដូចជាភោជនីយដ្ឋានឬទីកន្លែងមួយចំនួនដែលមានការបិទជិតក៏ត្រូវបន្តអនុវត្តទៅតាមនោះនិងទៅតាមការជាក់ស្ដែងនៅទីកន្លែងនីមួយៗដោយមិនស្លាប់ក្រឡា ហើយសង្ឃឹមថា បងប្អូន​របស់​យើង​នឹង​រំដោះ​ខ្លួន​ចេញ​ពីការលំបាក ការចំណាយដែលយើងបានយកវ៉ាក់សាំងមកជំនួសដោយការពាក់ម៉ាស់​ ប៉ុន្តែដើ​ម្បី​ធានានូ​វ​ភាព​រឹងមាំ សម្រាប់ការបន្តនិរន្តរភាពនៃការមិនពាក់ម៉ាស់​ហើយ​និង​មិន​មាន​ជំងឺ​ឆ្លង​បន្តទៀត សម្ដេចក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងសុំទៅទទួលយកវ៉ាក់សាំងដូសទី៣ ដោយចាត់​ទុកថាជាដូស អប្បបរមា ។សម្ដេចថា៖ កម្រិត​ទាបបំផុត​នៅ​ក្នុងប្រទេស​រប​ស់​យើង​ដែល​បង​ប្អូនដែលបានចាក់២ដូសរួចមកហើយ គឺត្រូវបន្តចាក់ដូសទី៣ ។ចំណុចនេះគឺជា​ចំណុចនៃ​ការ​ទាមទារអំ​ពី​បញ្ហា​សុខុមាលភាព​ផ្ទាល់ខ្លួន​របស់​បងប្អូន និងការពារអាយុជីវិតក៏ដូចជាក្រុមគ្រួសាររបស់ប្អូន និងខ្លួនយើងម្នាក់ៗ។ សម្ដេចក៏បានបញ្ជាក់បន្ថែមចៀសវាងការភ័ណ្ឌច្រលំណាមួយថា ទោះបីជាសម្ដេចបានប្រើពាក្យថា វាដូចជាកាតព្វកិច្ច ប៉ុន្តែវាមិនពាក់ព័ន្ធផ្នែកផ្លូវច្បាប់នោះទេ។ការប្រើពាក្យកាតព្វកិច្ច ប៉ុន្តែអ្វីដែល​សម្ដេច​និយាយពីបញ្ហាដូសទី៣នេះ គឺបងប្អូនចាក់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត បើទោះ​បី​ជា​មិនបានចាក់ក៏មិនមានច្បាប់មួយណាតម្រូវឱ្យមានការផាកពិន័យ និង​វិធានការ​រដ្ឋបាលអ្វីទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសម្ដេចនៅតែទទួចឲ្យបងប្អូនជនរួមជាតិទៅបន្តទទួលយកវ៉ាក់សាំងដូសទី៣ ដែលត្រូវតែមានសម្រាប់អ្នកដែលបានចាក់ដូសទី១ និងទី២រួច​ហើយៗ ប្រសិន​បើបងប្អូន​យើង​មានការ​ពេញចិត្តត្រូវ​មកទទួលនូវ​ដូសទី៤​ បន្ថែមទៀត​ហើយ​យើង​កំពុង​តែ​ពិនិត្យ​លទ្ធភាព​លើ​ការចាក់​ដូសទី៥ សម្រាប់​មន្ត្រីជួរ​មុខ​របស់​យើង​ជា​បន្តទៀត​ព្រោះយើ​ង​មិន​មាន​ការលំបាកណាមួយសម្រាប់វ៉ាក់សាំងចាក់ជូនបងប្អូន ប៉ុន្តែអ្វីដែលសម្ដេចអំពាវនាវចង់​បានបំផុតគឺ​ការទទួល​យក​សាំងនូវដូសទី៣ នេះតែម្តងសម្រាប់ប្រជាពលរដ្ឋប្រមាណជា ៦ លាន ៤ សែននាក់ដែលមិនទាន់បានទទួលនូវវ៉ាក់សាំងដូសទី៣នៅឡើយ៕ អត្ថបទ មុត សុត

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm