និស្សិតរាប់រយនាក់បានទៅប្រមូលផ្តុំគ្នានៅទូទាំងទីក្រុងធំៗយ៉ាងហោចណាស់ចំនួន៨របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ ទី១៥ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់ប្រធានាធិបតី លោក Prabowo Subianto ជាការគាំទ្រដល់ការទាមទារដែលបានធ្វើឡើងដោយក្រុមអ្នកតវ៉ាមួយក្រុមផ្សេងទៀតក្នុងអំឡុងបាតុកម្មមួយកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា សប្តាហ៍មុន។

ការតវ៉ា បានកើតឡើងនៅក្នុងរដ្ឋធានីហ្សាកាតា និងទីក្រុងដទៃទៀត រួមទាំងនៅទីក្រុង Makassar ធំបំផុតនៅកោះ Sulawesi ទីក្រុងMedan ធំបំផុតនៅកោះស៊ូម៉ាត្រា និងទីក្រុង Bandung រដ្ឋធានី West Java។
រដ្ឋាភិបាល បានប្រើប្រាស់ប្រាក់ឧបត្ថម្ភដើម្បីរក្សាតម្លៃប្រេងសាំងឱ្យនៅដដែលនៅក្នុងប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ ទោះបីជាមានការកើនឡើងតម្លៃប្រេងសកលដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយ។
ប៉ុន្តែសម្ពាធសារពើពន្ធលើថវិកាពីផែនការចំណាយដ៏មហិច្ឆតារបស់លោក Prabowo បានកើនឡើង ដែលជំរុញឱ្យមានការកើនឡើងតម្លៃខ្លាំងកាលពីសប្តាហ៍មុន។
