រុស្ស៊ី​ព្រមាន​ថា​ ការ​បញ្ជូន​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ប្រៀប​ដូច​ជា​ការ​ចាក់​ប្រេង​លើ​អណ្ដាតភ្លើង​

2022/04/26 06:00:55 pm        1.4 K

​រុស្ស៊ី៖ រុស្ស៊ី​បាន​ព្រមាន​សហរដ្ឋអាមេរិក​ទល់​នឹង​ការ​បញ្ជូន​គ្រឿង​សព្វាវុធ​បន្ថែម​ទៀត​ទៅ​អ៊ុយ​ក្រែ​ន ដោយ​និយាយ​ថា ​ការ​ដឹក​ជញ្ជូន​អាវុធ​នេះ​គឺ​ប្រៀប​ដូច​ជា​ចាក់​ប្រេង​លើ​អណ្ដាតភ្លើង​។ ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​យោធា​គិត​ជា​ទឹកប្រាក់​ប្រហែល​ ៦,៤​ពាន់​លាន​​ដុល្លារ​អាមេរិកទៅកាន់​អ៊ុយ​ក្រែ​នចាប់​តាំង​ពី​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​ទឹកប្រាក់ ៣,៧​ពាន់​លាន​ដុល្លារ​អាមេរិក​ត្រូវ​បែងចែក​ក្នុង​កញ្ចប់​ថវិកា​ជា​បន្តបន្ទាប់ ​ដែល​បាន​ប្រកាស​ក្រោយ​ការ​វាយ​លុក​របស់​រុស្ស៊ី លើ​ប្រទេសជិតខាង​របស់​ខ្លួន​ជាង ​២​ខែ​កន្លង​ទៅ​នេះ​។

​ប្រមុខ​ការទូត​អាមេរិក​លោក Antony Blinken និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin បាន​សន្យា​ផ្ដល់​ជំនួយ​យោធា​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន ៣២២​លាន​ដុល្លារ​អាមេរិកបន្ទាប់ពី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy ក្នុង​ទីក្រុង Kyiv​។​ ​នៅ​ក្នុង​ការ​អត្ថាធិប្បាយ​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ Rossiya 24 លោក Anatoly Antonov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ការ​ដឹក​ជញ្ជូន​យុទ្ធោបករណ៍​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​បង្កើន​ជម្លោះ​កាន់​តែ​រីក​ធំ ខណៈ​សង្គ្រាម​នេះ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៦១​។

​លោក Antonov បាន​និយាយ​ដោយ​សំដៅ​ទៅលើ​កំណត់​ទូត​ផ្លូវ​ការ ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុង Washington បង្ហាញ​ពី​ក្ដី​កង្វល់​របស់​ក្រុង Moscow ថា យើង​ពិតជា​មិន​អាច​ទទួលយក​ស្ថានភាព​បែប​នេះ​បាន​ទេ នៅ​ពេល​សហរដ្ឋអាមេរិក​ដឹកជញ្ជូន​អាវុធ​ចូល​ទៅ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​យើង​ទាម​ទារ​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​។​ ទីបញ្ជាការ​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រុស្ស៊ី​កំពុង​ព្យាយាម​ទម្លាក់​គ្រាប់បែក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រថភ្លើង​របស់​អ៊ុយ​ក្រែ​ន ដើម្បី​រំខាន​ដល់​ការ​ដឹក​ជញ្ជូន​អាវុធ​ចូល​ពី​បរទេស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm