កុមារ និង​យុវជន ៦០០​នាក់​ចូលរួម​ប្រកួត​ពាន AIA-ISF Youth League លើក​ទី​៤

2022/04/26 06:08:44 pm        143

​បាល់ទាត់៖ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា ​(ISF) បាន​បន្ដ​រៀបចំ​ការប្រកួត​ពានរ​ង្វាន់​បាល់ទាត់​កុមារ និង​យុវជន AIA-ISF Youth League លើក​ទី​២ នៅ​រាជធានី​ភ្នំពេញដោយមាន​កីឡាករ​-​កីឡាការិនីជា​កុមារ និង​យុវជន​ប្រមាណ ៦០០​នាក់​បាន​ចូលរួម​ប្រកួតកាលពី​ចុង​សប្ដាហ៍​កន្លងទៅ នៅ​ទីលាន​អង្គការ​ផ្កាយ​សមុទ្រ​ផ្ទាល់។​

​លោក យ៉ិ​ន សាម​ឌី អ្នកគ្រប់គ្រង​កម្មវិធី​ប្រកួត​នេះបាន​ឲ្យ​ដឹងថា នេះ​គឺជា​ការប្រកួត​លើក​ទី​២ នៅ​រាជធានី​ភ្នំពេញ តែ​ជាការ​ប្រកួត​ប្រចាំ​តំបន់​លើក​ទី​៤ ក្នុង​ឆ្នាំ​២០២២ ដែល​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជាសហការ​ជាមួយ​ក្រុម AIA Cambodia បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើងដើម្បី​ផ្ដល់ឱកាស​ឲ្យ​កុមារ និង​យុវជន​ទូទាំងប្រទេស​បាន​ចូលរួម​លេង​កីឡា បន្ទាប់ពី​ទំនេរ​ពី​ការសិក្សា។​ ​​លោក​បានចាត់ទុក​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត សម្រាប់​ការប្រកួត​នៅ​រាជធានី​ភ្នំពេញ ទោះបី​រៀបចំ​ចំនួន ២​លើក​មកហើយ​ក្ដីតែ​ចំនួន​អ្នកចូលរួម​នៅតែ​ច្រើន។ ចំពោះ​ការប្រកួតសម្រាប់​ក្រុម​ទទួលបាន​ជ័យលាភី​លើ​វិញ្ញាសា​នីមួយៗ នៃ​ការប្រកួត​ប្រចាំ​តំបន់នឹង​ទទួលបាន​សិទ្ធ​ចូលរួម​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រនៃ​ព្រឹត្តិការណ៍ AIA-ISF Grand Championship League នា​ខែសីហា ឆ្នាំ​២០២២ ខាងមុខ។​

​សូមបញ្ជាក់ថា ពានរង្វាន់ AIA-ISF Youth League ប្រចាំឆ្នាំ​២០២២ នេះបាន​បែងចែក​ការប្រកួត​ប្រចាំ​តំបន់​ចំនួន ៥ ​មុន​ឈានដល់​ការប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ រួមមាន​ទី​១-​ប្រកួត​នៅ​ភ្នំពេញកាលពី​ថ្ងៃទី​០៦-​កុម្ភៈ​, ទី​២-​ប្រកួត​នៅ​ខេត្តកំពតកាលពី​ថ្ងៃទី​១៣-​កុម្ភៈ​, ទី​៣-​ប្រកួត​លើក​ទី​២ នៅ​ភ្នំពេញកាលពី​ថ្ងៃទី​២៤-​មេសា​, ទី​៤-​ប្រកួត​នៅ​ខេត្តសៀមរាបនា​ថ្ងៃទី​០៨-​ឧសភា និង​ទី​៥-​ប្រកួត​នៅ​ខេត្តកំពង់ស្ពឺនា​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm