រូបភាពវីដេអូឃ្លីបឃើញភ្លើងឆេះព្រៃកំពុងឆាបឆេះដីព្រៃនៅក្នុងស្រុកRiverside ស្ថិតនៅតំបន់ Southern California សហរដ្ឋអាមេរិក ។យោង
តាមការអះអាងរបស់នាយកដ្ឋានបង្ការភ្លើងឆេះព្រៃ និងរុក្ខារដ្ឋ California (Cal Fire) បានឲ្យដឹងថា ភ្លើងឆេះព្រៃ Shore Fire បានឆាបឆេះដីព្រៃប្រហែល ៨៣០ហិចតា មកទល់នឹងវេលាម៉ោង ៧ ម៉ោងសកលថ្ងៃអង្គារនេះ ។ការប
ញ្ជាឲ្យជម្លៀសខ្លួនមនុស្សត្រូវបានធ្វើឡើងនៅតាមតំបន់មួយចំនួនក្នុងស្រុក Riverside ក្នុងនោះជម្រក ត្រូវបានបង្កើតឡើង សម្រាប់អ្នកស្រុកជម្លៀសខ្លួន។Cal Fi
re និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យជាង ២៥០នាក់និងរថយន្តពន្លត់អគ្គិភ័យជាង ៤០គ្រឿង ត្រូវបានបញ្ជូនឲ្យទៅពន្លត់ភ្លើងឆេះព្រៃនេះ ៕