Pep៖ បើ​ប្រកួត​ប្រវត្តិសាស្ត្រ Manchester City ច្បាស់​ជា​ចាញ់ Real Madrid

2022/04/26 06:19:59 pm        222

​បាល់ទាត់៖ ​ការប្រកួត​ក្របខណ្ឌ UEFA Champions League នឹង​ឈានចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​រាត្រី​នេះហើយ ខណៈ​ក្រុម​ជើងឯក​អង់គ្លេស Manchester City បើកទ្វារ​កីឡដ្ឋាន Etihad ទទួល​ស្វាគមន៍​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Real Madrid ជើង​ទី១​។

​​Manchester City មិនដែល​ស្គាល់​ពាក្យ​ថា​ជើងឯក UCL នេះឡើយបាន​ត្រឹម​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ​រដូវ​កាល​មុន តែ​ចាញ់ Chelsea ១-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈដែល Real Madrid គឺជា​ជើងឯក ១៣សម័យ​ឯណោះ​។ ​​ជុំវិញ​រឿងនេះ​អ្នកចាត់ការ​អេ​ស្ប៉ា​ញ Pep Guardiola បាន​និយាយថា វា​មិនចាំបាច់​ទេ​នឹង​និយាយថា Real Madrid ជា​ក្រុម​ខ្លាំង​ប៉ុណ្ណា​នោះ​។ បើ​យើង​ប្រកួត​ប្រវត្តិសាស្ត្រច្បាស់​ណាស់​ថា Manchester City ចាញ់ Real Madrid តែ​នេះ​ជា​រឿង​បច្ចុប្បន្ន ១១នាក់​ទល់នឹង ១១នាក់ បាល់​មួយ អ្វីៗ​មិនអាច​និយាយ​ទុក​មុន​បាន​។ ​​នេះ​ជា​លើក​ទី៣ ក្នុង​រយៈពេល ៧រដូវ​កាល​ចុងក្រោយ​ដែល Manchester City ឡើងមក​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ខណៈ Real Madrid ឡើងមក​ដល់​វគ្គ​នេះ​លើក​ទី១០ ក្នុង ១២រដូវ​កាល​ចុងក្រោយ និង​កំពុង​ស្រែក​ឃ្លាន​ជើងឯក​ក្រោយ​ខកខាន​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​តាំងពី​ឆ្នាំ២០១៨ នៅពេល​យកឈ្នះ Liverpool នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​​Manchester City កំពុង​នាំមុខ ១ពិន្ទុ​លើ Liverpool នៅ Premier League ខណៈ Real Madrid កំពុង​នាំមុខ​ដាច់ ១៥ពិន្ទុ​ពី Barcelona នៅ La Liga និង​ត្រូវការ​តែ ១ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រង​ជើងឯក​។ ​​ក្រុម​ទាំងពីរ​មាន​ប្រវត្តិ​ជួបគ្នា​ច្រើនលើក​ដែរ​នៅ UEFA Champions League ខណៈ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០២០ Manchester City បាន​យកឈ្នះ Real Madrid ទាំងពីរ​ជើង​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​ក្នុង​រដូវ​កាល​ដែលមាន​វិបត្តិ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        404
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        491

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm