មនុស្ស​ចាស់​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ជនជាតិ​ជប៉ុន​លោក​យាយ Kane Tanaka បាន​ទទួល​មរណភាព​ក្នុង​អាយុ ​១១៩​ឆ្នាំ​

2022/04/26 06:37:23 pm        1.1 K

​ជប៉ុន៖ យោង​តាម​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាព​របស់​ប្រទេស​ជប៉ុន លោកយាយ Kane Tanaka ដែល​មាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក បាន​ទទួល​មរណភាព​នៅ​ក្នុង​ប្រទេស​ជប៉ុនក្នុង​ជន្មាយុ ១១៩​ឆ្នាំ។ ​ក្រសួង​នេះ​និយាយ​ថា លោកយាយ Tanaka ដែល​បាន​កើត​នៅ​ថ្ងៃ​ទី​២ ​ខែ​មករា ​ឆ្នាំ១៩០៣ បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ២០២២​។

​កំណត់ត្រា​ពិភពលោក Guinness World Records បាន​និយាយ​ថា ពួកគេ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល​បាន​លឺ​ដំណឹង​មរណភាព​របស់​លោកយាយ Tanaka និង​បាន​និយាយ​ថា ដំណឹង​មរណភាព​របស់​លោកយាយ​ត្រូវ​បាន​បញ្ជាក់​ដោយ​ស្ថាប័ន​ពិគ្រោះ​ជំងឺ​មនុស្ស​ចាស់ Robert Young ដែល​បាន​ជួយ​បញ្ជាក់​ពី​កំណត់ត្រា​មនុស្ស​ចាស់​ជាងគេ​បំផុត ​នៅ​មាន​ជីវិត​នៅឡើយ​កាលពី​ឆ្នាំ​២០១៩​។ ​ក្រុម​អាជ្ញាធរ​ជប៉ុន​បាន​ប្រកាស​ថា លោកយាយ Tanaka បាន​ទទួល​មរណភាព​កាលពី​សប្ដាហ៍​មុន លោក​យាយ​ដែល​បាន​រស់​នៅ​ក្នុង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់​ក្នុង​ទីក្រុង Fukuoka បាន​ទទួល​មរណភាព​នៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​អង្គារ​។

​តាមរយៈ​សារ​លើ​បណ្ដាញ​សង្គម Tweeter អំពី​មរណភាព​របស់​លោកយាយ ​កំណត់ត្រា​ពិភពលោក Guinness World Records បាន​និយាយ​ថា លោកយាយ​បាន​ក្លាយ​ជា​មនុស្ស​ចាស់​ជាងគេ​បំផុត​ ដែល​កំពុង​មាន​ជីវិត​នៅឡើយ​កាលពី​ខែ​មករា ឆ្នាំ២០១៩​ មាន​អាយុ​ ១១៦ឆ្នាំ និង ២៨​​ថ្ងៃ​។ ​លោកយាយ​ក៏​ជា​មនុស្ស​ទី​២ ​ដែល​មាន​អាយុ​វែង​ជាងគេ​បំផុត​ទី​២ ត្រូវ​បាន​កត់ត្រា​បន្ទាប់ពី​លោកយាយ Jeanne Calment ជនជាតិ​បារាំង​ដែល​​មាន​ជីវិត​រហូតដល់​អាយុ​ ១២២ឆ្នាំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm