ផ្លូវជនបទក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ កំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន

2026/06/17 03:34:39 am        22

ផ្លូវជនបទដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់អត្ថប្រយោជន៍ គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗឆ្លងកាត់ពីតំបន់មួយ ទៅតំបន់មួយ។

ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវ១កំណាត់ ក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) ប្រវែងជិត ៩ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ និងគូសគំនូសចរាចរណ៍ទំហំជាង ១,៧ ពាន់ម៉ែត្រការ៉េ ស្ថិតលើផ្លូវខ្ចាស់-ចាន់ស ឃុំខ្ចាស់ និងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីសារៈសំខាន់ណាស់នៃបណ្តាញផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌរបស់ អភិវឌ្ឍន៍ជនបទ បានកំពុងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់កសិករ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗ ដោយកំពុងបង្កើតសេដ្ឋកិច្ចនៅតាមមូលដ្ឋាន មានប្រាក់ចំណូល និងជីវភាពរស់នៅកាន់តែសមរម្យ ពោលគឺ មានបណ្តាញផ្លូវល្អ និង មានផ្លូវប្រទាក់ក្រឡាគ្នា គឺបានគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធនៅតាមជនជទនេះ ជាពិសេសការស្ថាបនាផ្លូវ និងស្ពាន ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់បំផុត និងបានកំពុងបន្ត នូវបេសកម្មប្រកបដោយភាពបុរេសកម្ម។

ទាក់ទងការថែទាំផ្លូវវិញ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ និងឯកភាពទទួលយក ចំពោះការខិតខំប្រឹងប្រែងថែទាំ ផ្លូវរបស់នាយកដ្ឋានផ្លូវលំជនបទ ដោយរក្សានូវគុណភាពផ្លូវបានល្អប្រសើរ សម្រាប់ជាប្រយោជន៍នៃការប្រើប្រាស់យូរអង្វែង ព្រោះផ្លូវ មានសារៈសំខាន់ណាស់ និងជាសរសៃរឈាមនៃសេដ្ឋកិច្ច មិនថានៅជនបទ ទីប្រជុំជន ឬនៅទីក្រុងឡើយ។ ឯកឧត្តមបានរំលេចថា ជុំវិញបញ្ហាហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទនេះ នៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលកម្ពុជានឹងបន្តការ គាំទ្រដល់ការជួស ជុល ថែទាំផ្លូវ ស្ពាន និងស្ថាបនាផ្លូវនៅជនបទជាបន្តបន្ទាប់ ផ្សារភ្ជាប់ដល់ការធ្វើធុរកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm