ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃទី១៦ មិថុនា សប្ដាហ៍នេះថា លោកនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជួយបញ្ចប់សង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ខណៈលោកនិយាយថា សង្គ្រាមនេះ គ្មានផលប៉ះពាល់លើសហរដ្ឋអាមេរិកទេ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំទ្វេភាគីជាមួយប្រមុខរដ្ឋ កាតា លោក Trump បាននិយាយថា រុស្ស៊ីគួរតែយល់ព្រមលើការដោះស្រាយជម្លោះ នៅពេលត្រូវបានសួរថា តើអាចនឹងមានកិច្ចព្រមព្រៀងសន្តិភាពកើតឡើងដែរឬទេ។

លោក Trump បាននិយាយថា រុស្ស៊ីគួរតែធ្វើកិច្ចព្រមព្រៀង។
នៅពេលសួរថាតើអ៊ុយក្រែននឹងនៅតែជាចំណុចកណ្តាលនៃរដ្ឋបាលរបស់លោកដែរឬទេ លោក Trump បានលើកឡើងថា អ៊ុយក្រែន នឹងអង្គុយកៅអីខាងក្រោយ ខណៈទីក្រុងវ៉ាស៊ីនតោននៅតែផ្តោតលើអ៊ីរ៉ង់។
លោក Trump បាននិយាយថា មែនហើយ ពួកលោកនឹងសម្លឹងមើល។ ឥឡូវនេះ ពួកលោកកំពុងផ្តោតលើអ៊ីរ៉ង់។លោក Trump បានបន្តថា សង្គ្រាមនេះជះឥទ្ធិពលផ្ទាល់តិចតួចលើសហរដ្ឋអាមេរិក។
លោកថា វាមិនមានផលប៉ះពាល់អ្វីមកលើពួកលោកទេ ក្រៅពីពួកលោកលក់អាវុធ។ ពួកលោកនៅឆ្ងាយរាប់ពាន់ម៉ាយ។

ទោះបីជាមានការលើកឡើងបែបនេះ ក៏ដោយ ក៏លោក Trump បាននិយាយផងដែរថា លោកនៅតែមានការតាំងចិត្តបញ្ចប់សង្គ្រាមនេះ ។
ការអត្ថាធិប្បាយរបស់លោក Trump មានឡើងក្រោយជំនួបទល់មុខគ្នារវាងលោកជាមួយលោក Volodymyr Zelenskyy នៅខាងក្រៅកិច្ចប្រជុំកំពូលក្រុមប្រទេសG7 ដែលមានរយៈពេលប្រហែល៣០នាទី៕