ផលិតផលជាតិបានដាក់តាំងលក់នៅផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង ៦០០ទីតាំង

2026/06/17 10:52:20 am        122

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មកទល់ពេលនេះ “យុទ្ធនាការផលិតផលជាតិ #Made​InCambodia” ក្រោមការសម្របសម្រួលរបស់ក្រសួងបាននាំយកផលិតផលក្នុងស្រុកទៅតាំងលក់នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ទូទាំងប្រទេសចំនួនជាង៦០០ ទីតាំង ខណៈមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា តាមរយៈយុទ្ធនាការនេះ បាននាំឱ្យផលិតផលជាតិ បានកើនដល់ប្រមាណ ៥០% ដែលបានច្រៀតចូលទៅក្នុងផ្សារទំនើបធំៗ នៅរាជធានីភ្នំពេញ​ និងប្រមាណ ៣០% នៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅតាមបណ្តាខេត្តនានា។

ក្រសួងពាណិជ្ជកម្ម បន្តថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំពេញ។ យុទ្ធនាការផលិតផលជាតិ រៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ និងជំរុញការដាក់លក់ ផលិតផលក្នុងស្រុកឱ្យកាន់ទូលំទូលាយ នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​លើកឡើងថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia”គឺឱកាសសម្រាប់ពង្រីកការផ្សព្វផ្សាយផលិតផលជាតិឱ្យកាន់តែទូលំទូលាយទៅកាន់ប្រជាពលរដ្ឋ ដើម្បីជំរុញឱ្យពួកគាត់ប្រើប្រាស់ផលិតផលរបស់ខ្មែរកាន់តែច្រើន​។​ ជាក់ស្តែង តាមរយៈ យុទ្ធនាការផលិតផលជាតិ បាននាំឱ្យផលិតផលខ្មែរ​ប្រមាណ ៥០% ត្រូវបានដាក់តាំងលក់នៅតាមបណ្តាផ្សារទំនើបធំៗនៅរាជធានីភ្នំពេញ ។ឯកឧត្តម កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋកាន់តែជំនឿទុកចិត្តមកប្រើប្រាស់ផលិតផលខ្មែរកាន់ខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​

បើតាម ឯកឧត្តម ប៉ែន សុវិជាតិ ផលិតផលខ្មែរជាច្រើនបាននិងកំពុងជំនួសឱ្យផលតិផលនាំចូលមួយចំនួន​ ដូចជា មីជាតិ បាន​ចាក់បញ្ជូលក្នុងទីផ្សារក្នុងស្រុក កើនដល់ ៨៣.៣%, ប្រេងឆា ២១,៩%, ទឹកដោះគោ ៣១.១% ហើយ ផលិតផលពីគ្រឿងទេ​ស ដូចជា ទឹកត្រី ទឹកស៊ីអ៊ីវ បានច្រៀតចូលក្នុងទីផ្សារ​ស្ទើរតែ ១០០% ខណៈដែល សាប៊ូដុសខ្លួន ៥៨%, សាប៊ូបោកខោអាវ និងទឹកក្រអូប មានចំនួន ២៨% និងសាប៊ូលាងចាន ៤២% និងផលិតផលប្រភេទ អាហារសម្រន់ ៤២ % និងមានផលិតផលខ្មែរជាច្រើនប្រភេទទៀត៕អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

វេទិកាផ្សព្វផ្សាយវិនិយោគ អ៊ីនឆ័ន-កម្ពុជា ទទួលបានការចាប់អារម្មណ៍ខ្លាំងពីធុរកិច្ចកូរ៉េ
2026/06/17 11:33:47 am        1
សម្ដេចតេជោ ជំរុញឱ្យប្រទេសសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ពង្រឹង-ពង្រីកទំនាក់ទំនង និងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/06/17 11:14:13 am        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ
2026/06/17 10:59:57 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាក្សីនិយាយថា យោធាអ៊ីស្រាអែលដណ្តើមយកដែនដីបន្ថែមទៀតនៅក្នុងតំបន់ហ្កាហ្សា

2026/06/17 12:10:27 pm
​កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
2026/06/17 12:10:12 pm
​ចិន នឹងបន្តប្រឹងប្រែងជាមួយប៉ាគីស្ថាន ដើម្បីស្តារឡើងវិញសន្តិភាពនៅមជ្ឈិមបូព៌ាឱ្យបានឆាប់រហ័ស
2026/06/17 12:01:01 pm
​លោក Zelenskyy និយាយថា អ៊ុយក្រែន ត្រូវការការចរចាជាមួយរុស្ស៊ីឲ្យបានមុនរដូវរងា
2026/06/17 11:57:52 am
​ប្រមុខUN អំពាវនាវឱ្យមានការដាក់ពង្រាយពេញលេញកងកម្លាំងបង្ក្រាបក្រុមជនអន្ធពាលនៅហៃទី
2026/06/17 11:55:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/16 10:47:33 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am