មនុស្សម្នាក់ស្លាប់ និង៨នាក់របួសក្នុងគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រក្នុងខេត្ត ឈីងហៃ របស់ចិន

2026/06/17 06:25:16 pm        51

ក្រុមអ្នកសង្គ្រោះនិយាយថា មនុស្សម្នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសគិតត្រឹម៉ោង១១យប់ថ្ងៃអង្គារ១៦មិថុនាសប្ដាហ៍នេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦,៣ រ៉ិចទ័រ បានអង្រួនតំបន់ ហៃស៊ី ម៉ុងហ្គោលី និងតំបន់ស្វយ័តទីបេ នៃខេត្តឈីងហៃ (Qinghai) ភាគពាយព្យរបស់ប្រទេសចិន។

យោងតាមទីស្នាក់ការជួយសង្គ្រោះ និងផ្ដល់ជំនួយនៅកន្លែងកើតហេតុនៃគ្រោះរញ្ជួយដី បានឲ្យដឹងថា អ្នករបួសទាំងនោះបានចាកចេញពីមន្ទីរពេទ្យហើយ ក្រោយទទួលការព្យាបាល។

ប្រជាពលរដ្ឋ សិស្សសាលា និងគ្រូបង្រៀនរាប់ពាន់នាក់ ពីសាលាបឋមសិក្សា មតេយ្យ និងវិទ្យាល័យ ត្រូវបាន ជម្លៀសទៅកាន់មជ្ឈមណ្ឌលសង្គ្រោះចល័តចំនួន៥កន្លែង អមដោយការផ្ដល់សម្ភារៈចាំបាច់ផ្សេងៗ។

តំបន់មួយចំនួន ត្រូវបានបិទ ហើយក្រុមអ្នកទេសចរត្រូវបានដឹកជញ្ជូនទៅកាន់ទីក្រុងនានានៅជិតខាងនោះ។

សេចក្ដីរាយការណ៍មួយចេញដោយមជ្ឈមណ្ឌលបណ្ដាញរញ្ជួយដីចិន បាននិយាយថា ការរញ្ជួយនេះ បានកើតឡើងនៅម៉ោង៥និង៦នាទីល្ងាចថ្ងៃអង្គារ ១៦មិថុនាសប្ដាហ៍នេះ ក្នុងជម្រៅ១០គីឡូម៉ែត្រ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm