រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា លោកបានទុកជាមោឃៈកិច្ចព្រមព្រៀងទីក្រុង Hebron ខណៈកំពុងបង្កើតទីតាំងលំនៅឋានដោយខុសច្បាប់នៅក្នុងស្រុក Hebron រួមជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz។ បច្ចុប្បន្ន ក្រសួងការបរទេសបានចេញមកច្រានចោលថា ការលុបចោលនេះមិនបានកើតឡើងទេ ប៉ុន្តែសូមក្រឡេកមើលការពិត។

កិច្ចព្រមព្រៀងនោះនៅរក្សា២០ភាគរយនៃទីក្រុង ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនរាប់ម៉ឺននាក់រស់នៅ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលអនុញ្ញាតឱ្យមានការតាំងលំនៅឋានខុសច្បាប់មួយចំនួនដែលមានជនជាតិអ៊ីស្រាអែលប្រមាណជាង១ពាន់នាក់រស់នៅដោយខុសច្បាប់នៅក្នុងទីក្រុង Hebron។

អ្វីដែលលោក Smotrich បានធ្វើនៅពេលនេះគឺការផ្ទេរ អាជ្ញាធររៀបចំផែនការ ការកំណត់តំបន់ និងការសាងសង់នៅក្នុងទីក្រុងដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងតំបន់កាន់កាប់ West Bank ទៅឱ្យយោធាអ៊ីស្រាអែល។
មានវិធានការជាបន្តបន្ទាប់របស់អ៊ីស្រាអែលដែលត្រូវបានអនុវត្តក្នុងការជួយសម្រួលដល់ការដណ្តើមយកដែនដី និងលំនៅឋានរបស់ប៉ាឡេស្ទីនចូលជ្រៅទៅក្នុងទីក្រុងប៉ាឡេស្ទីន។ លោក Smotrich និងសមាជិកទាំងអស់នៃក្រុមចម្រុះកំពុងកាន់អំណាច ចាំបាច់ត្រូវបង្កើនការគាំទ្រ ជាពិសេសនៅពេលនេះ ដោយសារអ៊ីស្រាអែលកំពុងប្រឈមនឹងសម្ពាធក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ការឈ្លានពាននៅលីបង់។