យោងតាមឆានែល Telegram Novosti .live លោក Vlodimir Zelenskyy បាននិយាយថា អ៊ុយក្រែនត្រូវចូលចរចាជាមួយរុស្ស៊ីឲ្យបានមុនពេលរដូវរងាមកដល់។

លោក Zelenskyy បានអះអាងថា ទីក្រុងគីវមិនចង់ប្រឈមនឹងរដូវត្រជាក់មួយទៀតដូចរដូវមុនទេ ដែលលោកបានពិពណ៌នាថាពិបាកខ្លាំងណាស់សម្រាប់ប្រទេសនេះ។ ក្នុងពេលជាមួយគ្នានេះ លោកបានព្រមានថា ទីក្រុងមូស្គូមិនគួររំពឹងថារដូវរងាខាងមុខនេះនឹងងាយស្រួលសម្រាប់រុស្ស៊ីដែរនោះទេ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះក៏បាននិយាយផងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅទីក្រុងហ្សឺណែវ។ លោកបានបន្ថែមថា ទីកន្លែងសម្រាប់កិច្ចចរចានាពេលអនាគតអាចរួមមានប្រទេសស្វីស ទួរគី សហរដ្ឋអាមេរិក ឬប្រទេសនៅមជ្ឈិមបូព៌ា។

ចំណែកលោក Dmitry Peskov អ្នកនាំពា្យវិមានក្រឹមឡាំងវិញបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរថា លោកប្រធាធានាធិបតីរុស្ស៊ី Vladimir Putin ពុំបានទទួលការអញ្ជើញពីមេដឹកនាំអ៊ុយក្រែនឲ្យចូលរួមកិច្ចប្រជុំកំពូលG7 តាមរយៈបណ្ដាញផ្លូវការទេ។
ថ្មីៗនេះ លោក Zelenskyy បានស្នើឱ្យមានជំនួបដោយផ្ទាល់ជាមួយលោក Putin នៅឯកិច្ចប្រជុំកំពូល G7។ តាមទស្សនៈរបស់លោក ទម្រង់នោះអាចអនុញ្ញាតឱ្យមេដឹកនាំទាំងពីរពិភាក្សាអំពីដំណោះស្រាយសន្តិភាពដោយផ្ទាល់ ដោយមានតំណាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបចូលរួមផងដែរ។ កិច្ចប្រជុំកំពូលក្រុមមេដឹកនាំទាំងប្រាំពីរកំពុងត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ១៥-១៧ មិថុនា នៅទីក្រុង Evian-les-Bains ប្រទេសបារាំង៕