Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង

2026/06/17 03:53:13 pm        107

ចាប់ពី Just Fontaine, Michel Platini, Jean-Pierre Papin, Thierry Henry រហូតដល់ Olivier Giroud ប្រទេសបារាំងតែងតែមានខ្សែប្រយុទ្ធកំពូលៗជាច្រើនរូបក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ប៉ុន្តែនៅពេលនេះ កីឡាករដែលបានក្លាយជាអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុតសម្រាប់ក្រុមជម្រើសជាតិបារាំង គឺ Kylian Mbappe។

ខ្សែប្រយុទ្ធរបស់ក្លិប Real Madrid បានបង្កើតប្រវត្តិសាស្ត្រថ្មី បន្ទាប់ពីស៊ុតបញ្ចូលទីបានក្នុងការប្រកួតបើកឆាក FIFA World Cup របស់បារាំង ៣-១ ទល់នឹងសេណេហ្គាល់។ គ្រាប់បាល់ទាំងនោះបានជួយឱ្យ Mbappe ឡើងឈរនៅកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតគ្រប់កាលសម្រាប់ក្រុមជម្រើសជាតិបារាំង ដោយវ៉ាដាច់កំណត់ត្រាចាស់របស់ Olivier Giroud។

Mbappe រកបានគ្រាប់បាល់ទី ៥៨ របស់ខ្លួនសម្រាប់ក្រុម “Les Bleus” ក្នុងវ័យត្រឹមតែ ២៧ ឆ្នាំប៉ុណ្ណោះ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺគេបានប្រើពេលត្រឹម 99 ប្រកួតប៉ុណ្ណោះ ដើម្បីសម្រេចសមិទ្ធផលដ៏អស្ចារ្យនេះ។

ក្រៅពីបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់បារាំង គ្រាប់បាល់ដែល Mbappe រកបានក្នុងការប្រកួតនេះ ក៏បានធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គេនៅក្នុងព្រឹត្តិការណ៍ World Cup កើនដល់ ១៤ គ្រាប់ផងដែរ។

បច្ចុប្បន្ន Mbappe នៅសល់តែ ២ គ្រាប់ប៉ុណ្ណោះ ដើម្បីតាមស្មើកំណត់ត្រារបស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose និងខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ដែលទើបឡើងកាន់កាប់កំណត់ត្រារួមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup ជាមួយនឹង ១៦ គ្រាប់ តាមរយៈ Hat-Trick ក្នុងជ័យជំនះលើអាល់ហ្សេរី៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

ពានបាល់ទាត់នារី Svay Rieng Cup សប្ដាហ៍ទី៤ ក្រុម CRS Sport ធ្វើការងារធ្ងន់ជាងគេ
2026/06/17 04:31:02 pm        1
Mbappe ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្រ្តក្រុមជម្រើសជាតិបារាំង
2026/06/17 03:53:13 pm        2
កីឡាការិនីជម្រើសជាតិ ទន់ គឹមហុង វះកាត់ជង្គង់ដោយជោគជ័យ ក្រោយរបួសកំឡុងកម្ពុជា ឈ្នះសិង្ហបុរី ៥-០
2026/06/17 12:10:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល

2026/06/17 08:24:45 pm
​មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
2026/06/17 08:24:22 pm
​បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
2026/06/17 08:23:54 pm
​លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
2026/06/17 08:23:28 pm
​ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
2026/06/17 08:23:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/17 12:26:17 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/15 05:34:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/17 06:06:05 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/14 09:39:45 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am