លោក Macron នឹងបញ្ចប់កិច្ចប្រជុំ G7 ដោយផ្តោតលើ AI និង​អាហារពេលល្ងាចជាមួយ​​លោក Trump

2026/06/18 12:22:01 am        55

នា​ថ្ងៃពុធ (ទី១៧ ខែមិថុនា ឆ្នាំ​២០២៦) នេះ មេដឹកនាំនៃ​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់ទាំ៧ ឬ G7 នឹងពិភាក្សាអំពីហានិភ័យសន្តិសុខដែលបង្កឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងបណ្ដាញ​សង្គម នៅថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូលដែលគ្របដណ្ដប់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump មុនពេលម្ចាស់ផ្ទះ គឺមេដឹក​នាំបារាំង លោក Emmanuel Macron ទទួលទានអាហារពេលល្ងាចជាមួយសមភាគីអាមេរិករបស់លោក នៅឯវិមាន Versailles។

កិច្ចប្រជុំកំពូលរយៈពេល ៣ថ្ងៃរបស់មេដឹកនាំនៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក បានផ្តោតយ៉ាងខ្លាំងទៅលើកិច្ចព្រមព្រៀងរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ និងកិច្ចប្រឹងប្រែង ដើម្បីដាក់សម្ពាធលើរុស្ស៊ីឲ្យ​សម្របសម្រួលសន្តិភាពជាមួយអ៊ុយក្រែន​។

ប៉ុន្តែនៅថ្ងៃទី១៧ ខែមិថុនានេះ​ វិស័យឌីជីថលនឹងក្លាយ​ជា​បញ្ហា​លេច​ធ្លោ​ ដោយសមាជិកអឺរ៉ុបមួយចំនួនរបស់​ប្លុក​ G7 ចង់បានសន្តិសុខបន្ថែមទៀត នៅក្នុងចំណាត់ការ​​ដែលបានធ្វើឲ្យ​សហរដ្ឋអាមេរិកខឹងសម្បា។ លោក Sam Altman ប្រធានក្រុមហ៊ុន AI លំដាប់យក្ស​ គឺ OpenAI ប្រធានក្រុម​ហ៊ុន Anthropic លោក Dario Amodei និងលោក Arthur Mensch របស់​ក្រុម​ហ៊ុន​ Mistral AI នឹងចូលរួមអាហារថ្ងៃត្រង់ជាមួយបណ្ដាមេដឹកនាំ G7។

នៅក្នុងវីដេអូលើ​បណ្ដាញ​សង្គម​ Instagram មុនកិច្ចប្រជុំកំពូលនេះ​ លោក Macron បាន​បញ្ជាក់​​ថា ការពិភាក្សានៅឯកិច្ច​ប្រជុំ​ G7 នឹងផ្តោតលើវិធី​ «លើក​កម្ពស់​សន្តិសុខតាមប្រព័ន្ធ​អ៊ីនធឺណិត និងការពារកុមារ និងលទ្ធិប្រជាធិបតេយ្យរបស់យើង»។

យ៉ាង​ណាក្ដី ការពិភាក្សាចុងក្រោយលើបញ្ហាសកលសំខាន់ៗ នឹងធ្វើឡើង ដោយប្រទេសមហាអំណាចទាំង៧ សង្ឃឹមថា នឹងឯកភាពគ្នាលើសេចក្តីថ្លែងការណ៍ចុងក្រោយ ជុំវិញ​បញ្ហា​ទាំងនៅ​មជ្ឈិមបូព៌ា និងអ៊ុយក្រែន មុនពេលមេដឹកនាំទាំង​អស់​ធ្វើសន្និសីទសារព័ត៌មានដាច់ដោយឡែកពីគ្នា ចាប់ពីម៉ោងប្រហែល ១រសៀល ម៉ោង​សកល​៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm