លោក Trump រិះគន់យុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅលីបង់ និង​និយាយថា ជនស៊ីវិលស្លាប់ច្រើន​ណាស់​

2026/06/18 12:36:34 am        71

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) បានចេញការរិះគន់​ជាសាធារណៈដ៏កម្រមួយ ចំពោះយុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែល នៅប្រទេស​លីបង់ ដែលកំណត់គោលដៅលើក្រុម​សកម្មប្រយុទ្ធហេសបូឡា ដោយនិយាយថា វាគឺ​ជា​រឿង​មិនចាំបាច់ទាល់​តែសោះ​ ដែល​ត្រូវ​ទម្លាក់គ្រាប់បែកលើអគារផ្ទះល្វែងទាំងមូល ដើម្បីតាម​រក​ក្រុម​សកម្មប្រយុទ្ធ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump បានសម្តែងការមិនពេញចិត្ត ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល នៅទីក្រុងបេរូត ដោយ​លោកបានបញ្ជាក់​ថា អាចធ្វើឲ្យ​ខូចដល់កិច្ចព្រមព្រៀងសន្តិភាពរបស់លោកជាមួយអ៊ីរ៉ង់ ហើយ​លោក​បាននិយាយថា អ៊ីស្រាអែលបានប្រើពេល​យូរពេក​ហើយ ក្នុង​ការ​ប្រយុទ្ធជាមួយក្រុម​ហេសបូឡា ជាកងជីវពលរបស់​លីបង់ដែល​មានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។

អំឡុងពេល​និយាយ​នៅឯកិច្ចប្រជុំកំពូលនៃក្រុម​ប្រទេស​ទាំង​៧ ឬ G7 នៅ​ប្រទេសបារាំង លោក Trump បានសង្កត់ធ្ងន់​ថា៖ «មានមនុស្សច្រើនពេកហើយ​ដែល​ត្រូវបានសម្លាប់។ អ្នកមិនចាំបាច់កម្ទេចផ្ទះល្វែង រាល់ពេលដែលអ្នកកំពុងស្វែងរកនរណាម្នាក់ឡើយ​ ព្រោះមានមនុស្សជា​ច្រើនរស់​នៅក្នុងផ្ទះល្វែងទាំងនោះ ហើយពួកគេទាំងអស់ មិន​មែន​សុទ្ធតែជាសមាជិក​របស់ក្រុម​ហេសបូឡានោះទេ»។

គួរបញ្ជាក់ថា ការត្អូញត្អែរបង្ហាញភាពមិន​ពេញចិត្ត​របស់លោក កើតឡើងក្នុង​ពេលដែលមានភាពតានតឹងកើនឡើងជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែលនៅតែជាសម្ព័ន្ធមិត្តនយោបាយដ៏​សំខាន់ ទោះបីជាមានភាព​រកាំ​រកូសម្តងម្កាល រវាងមេដឹកនាំទាំង២ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយ។

តែយ៉ាង​ក្ដី ថ្មីៗនេះ ភាពតានតឹងកាន់តែលេចធ្លោឡើង​។ មន្ត្រីអ៊ីស្រាអែលកំពុងបង្ហាញការខកចិត្ត ដោយស្ងាត់ៗ អំពីកិច្ចព្រមព្រៀងដែលប្រធានាធិបតីទៅ​ពី​គណបក្ស​សាធារណរដ្ឋបានធ្វើជាមួយ​អ៊ីរ៉ង់ ខណៈពេលដែលលោក Trump កំពុងកាន់តែអស់​ភាព​អត់ធ្មត់​ខ្លាំងឡើងៗជាមួយលោក Netanyahu ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងបេរូត ដែលបានបង្កឲ្យ​មានការវាយប្រហារពី​អ៊ីរ៉ង់ នៅពេលដែលរូប​លោក​កំពុងធ្វើការ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm