ហេសបូឡា៖ អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេ បើអ៊ីស្រាអែលបន្ត​វត្តមាន​នៅ​លីបង់

2026/06/18 12:41:36 am        55

ក្រុម​ហេសបូឡាបានលើកឡើង​​កាលពីថ្ងៃអង្គារ (ទី១៦ ខែមិថុនា ឆ្នាំ២០២៦) ថា ខ្លួនជឿជាក់ថា អ៊ីរ៉ង់នឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុងក្រោយជាមួយទីក្រុងវ៉ាស៊ីនតោននោះ​ទេ ប្រសិន​បើ​អ៊ីស្រាអែលមិន​ដកកងកម្លាំង​ចេញពីប្រទេសលីបង់ ខណៈដែលអ្នកការទូតជាន់ខ្ពស់​របស់អ៊ីរ៉ង់ បាននិយាយថា ការ​បន្ត​មាន​វត្តមានកងទ័ពរបស់អ៊ីស្រាអែល នៅលីបង់ នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

កងទ័ពអ៊ីស្រាអែលនៅតែកាន់កាប់ទឹកដីមួយផ្នែក នៅភាគខាងត្បូងលីបង់ ដែលពួកគេបានដណ្តើមបាន នៅក្នុងយុទ្ធនាការវាយប្រហារ​តាម​ផ្លូវអាកាស និងផ្លូវគោករយៈពេល ៣ខែ ប្រឆាំងនឹងក្រុម​ហេសបូឡា ដោយសង្គ្រាម​នេះ​បានចាប់ផ្តើមបន្ទាប់ពីក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទៅអ៊ីស្រាអែល កាលពី​ថ្ងៃទី២ ខែមីនា ដើម្បីគាំទ្រទីក្រុងតេអេរ៉ង់។

ការប្រយុទ្ធគ្នា នៅលីបង់ បានថយចុះយ៉ាង​ខ្លាំង បន្ទាប់ពីមាន​អនុស្សរណៈនៃការយោគយល់គ្នា រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប៉ុន្តែមិនទាន់បានបញ្ឈប់ទាំងស្រុងនោះទេ ហើយអ៊ីស្រាអែល បានបញ្ជាក់​ថា កងទ័ពរបស់ខ្លួន​នឹងនៅតែស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះ​។

ក្រុម​ហេសបូឡាបានជំទាស់នឹងការបន្ត​កាន់កាប់របស់អ៊ីស្រាអែល។ កាលពីថ្ងៃអង្គារ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមនេះ បានឲ្យ​ដឹង​ថា ក្រុម​យល់ថា អ៊ីរ៉ង់នឹងទាមទារឲ្យ​អ៊ីស្រាអែលដកកង​កម្លាំង​ចេញ ជាផ្នែកមួយនៃកិច្ចចរចាជុំបន្ទាប់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងនឹងចាប់ផ្តើមបន្ទាប់ពីភាគី​ទាំង២ ចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈនៃការយោគយល់គ្នា នៅ​ថ្ងៃសុក្រខាងមុខនេះ។ កិច្ចពិភាក្សាទាំងនោះ ត្រូវបានកំណត់ ដើម្បីដោះស្រាយបញ្ហាលំបាកៗ ដូចជាអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជាដើម​។

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុម​ហេសបូឡាបានប្រាប់សារព័ត៌មាន Reuters ​ថា៖ «យើងជឿថា នឹងមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះទេ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ប្រសិនបើអ៊ីស្រាអែលមិនដកកង​កម្លាំង​ចេញ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm