កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP)បាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានទទួលវិភាគទានចំនួន ៨០០ លានដុល្លារពីសហរដ្ឋអាមេរិក បន្ទាប់ពីការកាត់បន្ថយថវិកាពីមុនពីរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
WFP បាននិយាយថា មូលនិធិទាំងនេះ នឹងជួយពង្រីកជំនួយ និងឆ្លើយតបយ៉ាងឆាប់រហ័សចំពោះវិបត្តិដែលកំពុងកើតឡើង នៅពេលដែលភាពអត់ឃ្លានទូទាំងពិភពលោកស្ថិតក្នុងកម្រិតកំណត់ត្រា ហើយចំនួនមនុស្សដែលប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំនេះ។
សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ WFP ប៉ុន្តែការចូលរួមវិភាគទានរបស់ខ្លួន បានថយចុះជាងពាក់កណ្តាលពីឆ្នាំ ២០២៤ មកត្រឹមប្រហែល ២ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥។
WFP បាននិយាយថា មូលនិធិថ្មីនេះ នឹងអនុញ្ញាតឲ្យខ្លួនរៀបចំការផ្គត់ផ្គង់ស្បៀងអាហារជាមុន ពង្រីកកម្មវិធីជំនួយសាច់ប្រាក់ និងរក្សាខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយវិបត្តិដូចជាប្រទេសលីបង់ ហៃទី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕