សំណង់អនាម័យទឹកស្អាតរបស់កាកបាទក្រហម ប្រគល់ជូនសាលារៀនគោលដៅចំនួន៧ ក្នុងខេត្តកំពង់ចាម

2022/04/26 08:12:14 pm        1.2 K

កំពង់ចាម៖ នៅថ្ងៃទី២៦ ខែមេសា២០២២នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិកា កាកបាទក្រហមកម្ពុជា បានអញ្ជើញប្រគល់សំណង់អនាម័យទឹកស្អាត ដែលជាជំនួយឧបត្ថម្ភថវិកា ដោយបាកបាទក្រហមសិង្ហបុរី ជូនដល់សាលារៀនគោលដៅចំនួន៧នៅក្នុងខេត្តកំពង់ចាម។

ពិធីនេះធ្វើឡើងក្នុងបរិវេណ សាលាបឋមសិក្សាអណ្តូងតាអ៊ុង និងអនុវិទ្យាល័យព្រែកក្របៅ នៃស្រុកកងមាសខេត្តកំពង់ចាម ព្រមទាំងមានការចូលរួម​ពី​ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម​ផងដែរ ។

ក្នុងឱកាសប្រគល់-ទទួលនោះ លោកជំទាវ ពុំ ចន្ទីនី បាននាំនូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល​សម្ដេចតែង​តែ​មានក្ដីនឹករលឹក​ និងការ​អាណិតអាសូរ​ជានិច្ច ចំពោះសិស្សានុសិស្ស ​លោកគ្រូអ្នកគ្រូ ពិសេស​ប្រជាពលរដ្ឋ​ដែលជួបការលំបាក ខ្វះខាតទឹកស្អាតប្រើប្រាស់។

ជាមួយគ្នានេះលោកជំទាវ មានប្រសាសន៍ថា សំណង់អនាម័យទឹកស្អាតទាំងនេះ ពិតជា​មាន​សារសំខាន់ណាស់​សម្រាប់ប្រជាពលរដ្ឋ និងសាលារៀនទាំង៧គោលដៅនេះ។ ព្រោះថា សំណង់ទាំងនេះ បានសាងសង់ឡើងនៅតាមទីទួលសុវត្ថិភាពពេលមានទឹកជំនន់ និង​សាលារៀន​ដែលមានតម្រូវការជាអាទិភាព អំពីអនាម័យ និងទឹកស្អាត។

លោកជំទាវឱ្យដឹងថា ដោយពិនិត្យលើស្ថានភាពជាក់ស្តែង ក្នុងនោះសាខាបាន​សម្រេចផ្តល់​ជូន​ដល់សាលារៀនគោល​ដៅចំនួន៧ ក្នុងឃុំ៧ នៃស្រុក៥រួមមាន៖ ស្រុកកងមាស,ស្រុកកំពង់សៀម, ស្រុកព្រៃឈរ, ស្រុកស្ទឹងត្រង់, និងស្រុកចំការលើ។ ដោយសំណង់អនាម័យទឹកស្អាតទាំងនេះ បានផ្តល់ជូនសម្រាប់សិស្សានុសិស្ស ​លោកគ្រូអ្នកគ្រូប្រើប្រាស់ ដើម្បីលើកកម្ពស់សុខភាពអនាម័យ ចូលរួមបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក៏​ដូចជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ ​ហើយ​បាន​ជម្លៀស​មកកាន់ទីទួលសុវត្ថិភាពនេះ។

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ដែលទទួលផលពីសំណង់ ​អនាម័យ ទឹក ស្អាតនេះ ​សូមគោរព​សម្តែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ដែលតែងតែគិតគូរ ​ដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ ​និងការថែទាំសុខភាពអនាម័យជាប្រចាំ។

សូមបញ្ជាក់ថា តាមរយៈជំនួយពីកាកបាទក្រហមសិង្ហបុរី ​កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល រួមជាមួយ​សាខាខេត្តកំពង់ចាម ​បានសាងសង់អណ្តូងស្នប់បំពាក់ម៉ូទ័រ២កន្លែង ស្ថានីយលាងដៃ៨កន្លែង ​បង្គន់អនាម័យសង់ថ្មី១ខ្នង៣បន្ទប់ ជួសជុលបង្គន់អនាម័យ១ខ្នង៤បន្ទប់ និងតម្លើងស៊ីទែនទឹកថ្មីចំណុះ២០០០លីត្រ ជាមួយជើងទម្រ១ ​ជូនដល់សាលារៀនគោលដៅចំនួន៧ នៅក្នុងខេត្តកំពង់ចាម គិតជាទឹកប្រាក់ចំនួន ​២៤ ២០០ដុល្លាអាមេរិក៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm