សំណុំផ្សែងពណ៌ខ្មៅ ត្រូវបានគេមើលឃើញពីលើតំបន់ Beaufort Ridge នៅភាគខាងត្បូងប្រទេសលីបង់នាថ្ងៃពុធនេះ បើទោះបីជារឿងរ៉ាវលម្អិតនៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហដ្ឋអាមេរិក និងអ៊ីរ៉ង់ បែកធ្លាយមុនពេលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់បញ្ចេញជាផ្លូវការក៏ដោយ ។
កិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-អ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមកិច្ចចរចាឆ្ពោះទៅរកការដោះស្រាយផ្តាច់ព្រ័ត្រ ដើម្បីបញ្ចប់សង្រ្គាមដែលបានសម្លាប់មនុស្សជាង ៧ពាន់នាក់ ភាគច្រើននៃពួកគេ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសលីបង់ ។
ខណៈពេលនោះដែរ អ្នកនាំពាក្យអង្គការសហប្រជាជាតិ(UN)លោក Stephane Dujarric និយាយថា ក្រុមថែរក្សាសន្តិភាព UNIFIL ក្នុងប្រទេសលីបង់ កំពុងបន្តតាមដានអំពើហិង្សា និងការវាយប្រហារគ្នាទៅវិញទៅមក នៅតំបន់ប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែការកើនឡើងភាពតានតឹង បានថមថយច្រើន ចាប់តាំងពីចុងសប្តាហ៍រហូតមក ។
ស្របពេលបេសកកម្មមួយនេះ នៅតែរកឃើញការបំពានដែនអាកាសពីសំណាក់អ៊ីស្រាអែល ហើយនិងការវាយប្រហារកាំជ្រួចផ្លោងលើកងកម្លាំងការពារអ៊ីស្រាអែល លោក Dujarric និយាយថា អំពើហិង្សា បានធ្លាក់ចុះយ៉ាងឆាប់រហ័ស ។
អ៊ីរ៉ង់និយាយថា បទឈប់បាញ់នេះ ត្រូវតែបញ្ចប់ផងដែរអរិភាពនៅលីបង់ ហើយកិច្ចព្រមព្រៀងអចិន្រ្តៃយ៍ ត្រូវតែនាំឲ្យមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ភាគខាងត្បូងប្រទេសមួយនេះ ៕