ភ្នំពេញ៖ លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានទទួលជួប លោក ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ និងលោកស្រី ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង និងក្រុមការងារនៃសមាគមយុវជនក្រុម ៨ ជាច្រើនរូបទៀត។
ពិធីសំណេះសំណាល និងប្រគល់ទទួលថវិកាសប្បុរសធម៌ចំនួន ១៨៨,៨៨០,០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាមួយសមាគមTYDA នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។