ក្រសួងសាធារណការ ទាក់ទាញក្រុមហ៊ុនអាមេរិកផលិតថយន្តអគ្គិសនីចូលមកម្ពុជា

2022/04/26 08:55:05 pm        1.0 K

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនរថយន្តល្បីៗរបស់អាមេរិក ចូលមកវិនិយោគ និងបើកហាងលក់រថយន្តអគ្គិសនីនៅកម្ពុជា។

ការទាក់ទាញក្រុមហ៊ុនរថយន្តល្បីៗអាមេរិកនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការចំណាយលើថ្លៃប្រេងឥន្ទនៈ របស់ប្រជាពលរដ្ឋ​ និងចូលរួមកាត់បន្ថយការបំពុលដល់បរិស្ថាន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ​បញ្ចូល​ថាមពលសម្រាប់យានយន្តអគ្គិសនី និង​ប្រេងឥន្ធនៈ កាល់តិចទី៥០ នៅថ្ងៃទី២៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើ​ដល់​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម W. Patrick Murphy ជួយទាក់ទាញក្រុមហ៊ុន​រថយន្តធំៗរបស់អាមេរិក ដែលផលិតរថយន្តអគ្គិសនី ចូលមកកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល៖ កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី​នៅកម្ពុជា ​បានកើនឡើងខ្ពស់ ឆ្លុះ​បញ្ចាំង​ពីការយល់ដឹងរបស់ប្រជាពលរដ្ឋ ​និងអ្នកប្រើប្រាស់ ​លើការប្រើប្រាស់រយន្តអគ្គិសនី និង​ការចូលរួមកាត់​បន្ថយការបំពុលដោយឧស្ម័នចេញពីយានយន្តដល់បរិស្ថាន។

ក្នុងរយៈពេលត្រីមាសទី១ ចំនួនរថយន្តអគ្គិសនី ចុះបញ្ជីនៅក្រសួងសាធារណការ​ និងដឹកជញ្ជូន បាន​កើនឡើង ៧០០ភាគរយ ​ពី៧គ្រឿងក្នុងត្រីមាសទី១ ឆ្នាំ២០២១ ដល់ ៤៧គ្រឿង ក្នុងត្រីមាសទី១ឆ្នាំនេះ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានស្ថានីយ​បញ្ចូលថាមពល​រថយន្តចំនួនពីរទីតាំង គឺនៅ​ក្រសួងសាធារណការ ​និងស្ថានីយប្រេងឥន្ទនៈ​ Caltex ​ខណៈបីទីតាំងផ្សេងទៀត គ្រោង​បើកដំណើរការនៅក្រុងព្រះសីហនុ ​បាត់ដំបង​ និងសៀមរាប៕ អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        420
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        348
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm