មន្ត្រីជាន់ខ្ពស់រដ្ឋបាលអាមេរិក បាននិយាយកាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ថា អ៊ីរ៉ង់បានព្រមព្រៀងពង្រាវស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបណ្តោះអាសន្នជាមួយសហរដ្ឋអាមេរិក ខណៈបានចេញផ្សាយអ្វីដែលពួកគេនិយាយថាជាឯកសារនៃកិច្ចព្រមព្រៀង។

មន្ត្រីអាមេរិកម្នាក់ បាននិយាយអំពីបញ្ហានុយក្លេអ៊ែរតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា «ការពិតដែលថាពួកគេកំពុងទទួលស្គាល់ នោះគឺជាជ័យជម្នះដ៏សំខាន់សម្រាប់សហរដ្ឋអាមេរិក»។ កិច្ចព្រមព្រៀងនេះក៏នឹងបើកឡើងវិញច្រកសមុទ្រ Hormuz និងអនុញ្ញាតឱ្យមានការលក់ប្រេងរបស់អ៊ីរ៉ង់។
យោងតាមមន្ត្រីអាមេរិកបានឲ្យដឹងថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងដោយប្រការបន្ថែម។

ក្រោមឯកសារ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាពិភាក្សាអំពីយន្តការមួយដើម្បីដោះស្រាយស្តុកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ជាចំណុចកណ្តាលនៃការចោទប្រកាន់របស់សហរដ្ឋអាមេរិកថា ទីក្រុងតេអេរ៉ង់ មានបំណងផលិតអាវុធនុយក្លេអ៊ែរ។