វិនិយោគិនជប៉ុន ស្វែងយល់ពីសក្តានុពលវិនិយោគ និងចាប់ដៃគូពាណិជ្ជកម្មនៅកម្ពុជា

2022/04/26 09:04:48 pm        926

ភ្នំពេញ៖ វិនិយោគិនជប៉ុន សិក្សាស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងសក្តានុពលវិនិយោគនៅកម្ពុជា ក៏ដូចជាការស្វែងរកដៃគូ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម ក្រោយខកខានរយៈពេលពីរឆ្នាំដោយសារវិបត្តិកូវីដ១៩។

នៅក្រោយចប់កិច្ចប្រជុំ រវាងដៃគូពាណិជ្ជកម្មកម្ពុជា និងវិនិយោគិនជប៉ុន កាលពីល្ងាចថ្ងៃទី២៥ មេសា ឆ្នាំ២០២២កន្លងទៅនេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ នៃធនាគារ អេស៊ីដា ភីអ៊ិលស៊ី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌ថា នេះជាលើកទី២ នៃការរៀបចំ​ឲ្យ​មាន​ការ​ផ្គូផ្គង​ធុរកិច្ចនេះឡើង​ ដោយមានក្រុមហ៊ុនចម្រុះ​ខាងកម្ពុជាចំនួន ​២៩ក្រុមហ៊ុន ​និងភាគីជប៉ុនចំនួន ២៤ក្រុមហ៊ុន ​ដើម្បីស្វែងរកឱកាសវិនិយោគនៅទូទាំង​ឧស្សាហកម្មផ្សេងៗ និង​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយសហគ្រិនក្នុងស្រុក។

លោក បានបន្តថា ព្រឹត្តិការណ៍នេះ ​គឺជាការ​ផ្គូផ្គង​ពាណិជ្ជកម្ម ដែលត្រូវបានផ្តួចផ្តើម​គំនិតដោយ​សមាគម​ជប៉ុន-កម្ពុជា ​និងធនាគារអេស៊ីលីដា​ ដើម្បីដោះស្រាយការបណ្តាក់ទុនថ្មីៗនៅកម្ពុជា ក្នុងគោលបំណងស្វែងរកឱកាសបែបនេះ ឬដៃគូកម្ពុជាសមស្របដើម្បីសម្រេចគោលបំណង​របស់អ្នកវិនិយោគ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម តាកាហាឈី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលអាចទាក់ទាញការ​វិនិយោគថែមទៀត​ទៅក្នុងវិស័យផ្សេងៗ និងនាំមកនូវចំណេះដឹងផ្នែកបច្ចេកទេស និងឱកាសការងារកាន់តែច្រើនមកកម្ពុជា។

លោកសង្ឃឹមថា តារមយៈកិច្ចជំនួបលើកទី២នេះ នឹងក្លាយជាជំនួបដ៏វិសេសវិសាល ដើម្បីពង្រឹងនិង​បំពេញ​តម្រូវការជូនធុរជនទាំងអស់ ក្នុងការស្វែងយល់អំពីសហគ្រិនភាព ​រវាងប្រទេសកម្ពុជា និងជប៉ុន ដើម្បីរួមចំណែកជាថាមវន្តក្នុងកិច្ចការធុរកិច្ចជាមួយគ្នា។

សូមបញ្ជាក់ថា ជំនួបធុរកិច្ចខាងលើនេះ មានការចូលរួមពីសំណាក់វិនិយោគិនពហុវិស័យ​ រួមមាន វិស័យកាត់ដេរ អង្ករ ​ភោជនីយដ្ឋាន​ សំណង់ ការប្រឹក្សាយោបល់ ​ការគ្រប់គ្រងធុរកិច្ច ​ទេសចរណ៍ អេឡិចត្រូនិច ​អាហារសុខភាព ​ដឹកជញ្ជូន ​ហិរញ្ញវត្ថុ ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ចជាដើម។

លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា នាពេលអនាគត ប្រសិនបើមានការស្នើរសុំពីពាណិជ្ជករ ឬសមាគម​ដទៃផ្សេងទៀតក្រៅពីជប៉ុន​ ដូចជាកូរ៉េ ​និងចិនជាដើម ​លោកនឹងជួយរៀបចំ​ឲ្យ​មាន​កិច្ចប្រជុំដូចគ្នាខាងលើនេះ ខណៈដែលប្រទេសទាំងពីរបានបង្កើត​ឲ្យមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយគ្នា ​ដើម្បីពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និ​ងបង្កើនឱកាសវិនិយោគជាដើម។ល៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        1
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        1
«កិច្ចប្រជុំច្រកចេញ-ចូលតែមួយ» លើកទី៧ ក្នុងឆ្នាំ២០២៦ ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំចុះប​ញ្ជីគ​ម្រោងវិ​និយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៩គម្រោង
2026/07/22 11:04:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm