Real Madrid ប្រកាសពីការផ្ទេរផ្លូវការ Bernardo Silva ជាមួយនឹងកិច្ចសន្យា ២ ឆ្នាំ

2026/06/18 12:29:35 pm        121

ខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់ Bernardo Silva បានចុះហត្ថលេខាចូលរួមជាមួយក្លិប Real Madrid លើកិច្ចសន្យារយៈពេល ២ ឆ្នាំ ដោយនឹងធ្វើការក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho។

Silva បានចាកចេញពី Manchester City នៅចុងរដូវកាលមុន បញ្ចប់អាជីពដ៏ជោគជ័យរយៈពេល ៩ ឆ្នាំជាមួយក្លិបអង់គ្លេស ដែលឈ្នះពានរង្វាន់ជាច្រើន។

មុនពេលសម្រេចចិត្តផ្ទេរទៅ Real Madrid កីឡាករវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគេដឹងថាមានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបអេស្ប៉ាញផ្សេងទៀតរួមមាន Barcelona និង Atletico Madrid។

Silva ក្លាយជាកីឡាករចំណូលថ្មីទី២របស់ Real Madrid ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ បន្ទាប់ពីខ្សែការពារ Marc Cucurella បានផ្ទេរមកពី Chelsea ក្នុងតម្លៃប្រមាណ ៥២ លានផោន។

Real Madrid កំពុងព្យាយាមពង្រឹងក្រុមបន្ថែមទៀត បន្ទាប់ពីរដូវកាលមុនដែលពួកគេមិនអាចឈ្នះពានរង្វាន់អ្វីមួយសោះ។ ក្លិបបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ នៅ La Liga ដោយចាញ់ក្រុមជើងឯក Barcelona ៨ ពិន្ទុ ហើយធ្លាក់ចេញពី UEFA Champions League ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ។

បច្ចុប្បន្ន Silva កំពុងជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍ World Cup ហើយត្រូវបានគេរំពឹងថានឹងដើរតួនាទីសំខាន់សម្រាប់ក្រុមជាតិរបស់ខ្លួន។

ប្រភពជិតស្និទ្ធបានឱ្យដឹងថា Real Madrid ក៏កំពុងចាប់អារម្មណ៍លើខ្សែការពារ Denzel Dumfries ដែលគ្រោងនឹងចាកចេញពី Inter Milan ខណៈខ្សែការពារជម្រើសជាតិបារាំង Ibrahima Konate ក៏ត្រូវបានគេរាយការណ៍ថា នឹងចូលរួមជាមួយក្លិបបន្ទាប់ពីចាកចេញពី Liverpool៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់
2026/06/22 01:35:28 pm        1
បាល់ទាត់ពិភពលោក ២០២៦៖ ពូល H អេស្ប៉ាញយកបានបីពិន្ទុពីអារ៉ាប៊ីសាអ៊ូឌីត តែអ៊ុយរូហ្គាយស្មើកាប់វែរ
2026/06/22 12:42:32 pm        1
បាល់ទាត់ពិភពលោក ២០២៦៖ អ៊ីរ៉ាក់មិនប្តូរទម្រង់លេងការពារច្រើនទេ មុនជួបបារាំង
2026/06/22 12:21:59 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនបញ្ជាក់​ថា នាវាផ្ទុកយន្តហោះ Liaoning បញ្ចប់សមយុទ្ធជាង ៤០ថ្ងៃ

2026/06/22 06:54:28 pm
​លោក Zelensky៖ អ៊ុយក្រែននឹងសម្រេចថា តើអ្នកណាតំណាងឲ្យ​អឺរ៉ុប នៅក្នុងកិច្ចចរចាជាមួយរុស្ស៊ី
2026/06/22 06:37:22 pm
​អ៊ីរ៉ង់ បញ្ជាក់​ថា បានធ្វើ «ការពិភាក្សាខ្លីៗ» ជាមួយសហរដ្ឋអាមេរិក ជុំវិញ​បញ្ហានុយក្លេអ៊ែរ
2026/06/22 06:32:27 pm
​ចក្រភពអង់គ្លេសនឹងមើលឃើញនាយករដ្ឋមន្រ្តីទី ៧ ក្នុងរយៈពេល ១០ឆ្នាំ
2026/06/22 06:29:07 pm
​កូកាអ៊ីនច្រើនបំផុតមិនធ្លាប់មាន ត្រូវរឹបអូសនៅអូស្រ្តាលី ក្រោយនគរបាលវាយឆ្មក់លេណដ្ឋានក្រោមដី
2026/06/22 06:13:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/22 09:26:19 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/22 05:48:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/22 09:58:31 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/22 12:20:17 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am