បាល់ទាត់៖ ជំនួបរវាងក្រុមវៀតណាម Hoang Anh Gia Lai និងជើងឯកលីគកូរ៉េ Jeonbuk Motors បានបញ្ចប់ទៅដោយស្មើគ្នា ១-១ នៅក្របខណ្ឌ AFC Champions League។ បន្ទាប់ពីបរាជ័យនៅនាទីចុងក្រោយទល់នឹង Jeonbuk កាលពីបីថ្ងៃមុន HAGL មានទំនុកចិត្តថា ពួកគេយល់កាន់តែច្បាស់អំពីគូប្រកួត។

Jeonbuk នៅតែជាក្រុមមានប្រៀប និងគ្រប់គ្រងបាល់បានច្រើននៅកីឡដ្ឋាន Thong Nhat ទីក្រុងហូជីមិញ។ ត្រឹម ១៥នាទីប៉ុណ្ណោះ Jeonbuk មានបាល់ជ្រុងសរុប ៥លើកដែលក្នុងនោះ ១លើកសម្រេចទីបានសម្រេចដោយខ្សែប្រយុទ្ធ Moon Seon-min តែ HAGL ដែលដឹកនាំដោយគ្រូបង្វឹកថៃ Kiatisuk Senamuang ក៏តាមស្មើវិញនៅវគ្គទី២ ដោយ Vo Van Toan។ លទ្ធផលស្មើនេះធ្វើឱ្យ HAGL មាន ២ពិន្ទុឈរលេខ៣ តែធ្លាក់ពីការប្រកួតហើយទោះនៅសល់ ២ប្រកួតទៀតទើបចប់ក៏ដោយ។ ចំណែកឯ Jeonbuk ឈរលេខ២ មាន ៨ពិន្ទុតាមពីក្រោយក្រុមលើគេក្នុងពូល Yokohama F.Marinos ដែលមាន ៩ពិន្ទុបន្ទាប់ពីយកឈ្នះ Sydney FC ៣-០៕
អត្ថបទ៖នាង សុភាវុធ