កម្ពុជាដាក់ឱ្យអនុវត្តផ្លូវការកម្មវិធីហិរញ្ញប្បទានអាកាសធាតុ ដើម្បីរួមចំណែកដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ

2026/06/18 09:20:46 pm        165

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សហការជាមួយក្រុមហ៊ុន Mekong Strategic Capital នៅព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា ហៅកាត់ CCFF» ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនពាក់ព័ន្ធផ្សេងទៀត។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងឱ្យដឹងថា កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF) គឺជាកម្មវិធីថ្នាក់ជាតិដំបូងគេនៅអាស៊ីសម្រាប់វិស័យឯកជន ដែលទទួលបានមូលនិធិគាំទ្រពីមូលនិធិអាកាសធាតុបៃតង។ កម្មវិធី​នេះ មានទំហំមូលនិធិសរុបប្រមាណ ១០៩លានដុល្លារអាម៉េរិក ដែលក្នុងនោះឥណទានចំនួន ៥០លានដុល្លារ និងជំនួយបច្ចេកទេសចំនួន ៥ លានដុល្លារ ត្រូវបានផ្តល់ដោយមូលនិធិ GCF ហើយហិរញ្ញប្បទានចំនួន ៥៤លានដុល្លារទៀត​ បានផ្តល់ដោយដៃគូហិរញ្ញប្បទាននានា ដែលរួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ ឯកឧត្តម បានបន្តថា កម្មវិធី CCFF មានគោលបំណងសំខាន់ក្នុងការបង្កើនការផ្តល់ឥណទានបៃតង និងការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ជាពិសេសការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា បានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការនូវកម្មវិធី CCFF នេះ គឺស្ថិតក្នុងបរិបទដ៏សមស្រប និងមានសារៈសំខាន់ខ្លាំង ខណៈដែលពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, និងស្ថានភាពគោលនយោបាយពាណិជ្ជកម្មសកល ព្រមទាំងវិបត្តិថាមពល ផលរំខាននៃខ្សែច្រវាក់ផ្គត់-ផ្គង់សកល និងភាពតានតឹងភូមិសាស្ត្រនយោបាយ។

ឯកឧត្តម គូសរំលេចពីបញ្ហានៃការប្រែប្រួលអាកាសធាតុផងដែរ។ ផ្អែកតាមការព្យាកររបស់អង្គការសហ-ប្រជាជាតិ និងស្ថាប័នឧតុនិយមអន្តរជាតិ, ឥទ្ធិពលនៃបាតុភូតអែលនីញ៉ូ អាចបង្កឱ្យមានរលកកម្តៅខ្លាំង និងគ្រោះរាំងស្ងួតនៅក្នុងតំបន់ ដោយមានប្រូបាប៊ីលីតេខ្ពស់ក្នុងអំឡុងខែមិថុនា ដល់សីហាខាងមុខនេះ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ផលិតភាពកសិកម្ម សន្តិសុខស្បៀង សន្តិសុខទឹក សុខភាពសាធារណៈ និងតម្រូវការថាមពល។

សូមបញ្ជាក់ថា ក្រៅពីពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (CCFF)»

 ព្រឹត្តិការណ៍នេះ ក៏សម្រេចបាននូវលទ្ធផល និងចំណុចគន្លឹះចម្បងៗមួយចំនួនថែមទៀត មានដូចជា៖ ការបើកដំណើរការការផ្តល់ឥណទានបៃតងសម្បទានដោយផ្ទាល់ដល់គម្រោងបៃតង និងការផ្តល់ឥណទានបោះដុំដល់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក (LFIS) វិស័យអាទិភាព ចំនួន៥ រួមមាន÷ ១) ថាមពលកកើតឡើងវិញ ២) ថាមពលប្រកបដោយប្រសិទ្ធភាព។៣) ប្រព័ន្ធធារាសាស្ត្រ, ៤) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដី និង ៥) ការដឹកជញ្ជូន ដែលមានការបំភាយឧស្ម័នផ្ទះកញ្ចក់ទាប៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm