របាយការណ៍ថ្មីមួយរបស់ស្ថាប័នពីររបស់អង្គការសហប្រជាជាតិបានព្រមានថា អសន្តិសុខស្បៀងដ៏ស្រួចស្រាវត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ឡើងៗសម្រាប់មនុស្សរាប់លាននាក់ នៅទូទាំងប្រទេសអារ៉ាប់ និងមូស្លីមជាច្រើន។

របាយការណ៍ចំណុចក្តៅនៃភាពអត់ឃ្លានដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានគូសបញ្ជាក់ពីប៉ាឡេស្ទីន យេម៉ែន និងស៊ូដង់ថា ជាប្រទេសក្នុងចំណោមប្រទេសដែលមានហានិភ័យខ្ពស់បំផុត ដែលកម្រិតខ្ពស់នៃភាពអត់ឃ្លាន និងការស្លាប់ទំនងជាកើតឡើង។
របាយការណ៍នេះ បានរកឃើញថា ជម្លោះ វិបត្តិសេដ្ឋកិច្ច អាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ គឺជា កត្តាជំរុញដ៏សំខាន់នៃអសន្តិសុខស្បៀង នៅទូទាំងពិភពលោក។

ថ្លែងតាមរយៈតំណភ្ជាប់វីដេអូកាលពីថ្ងៃពុធទៅកាន់សារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក មន្ត្រីពីររូបមកពីស្ថាប័នUN បានគូសបញ្ជាក់ពីការរកឃើញដ៏គួរឲ្យព្រួយបារម្ភបំផុតរបស់របាយការណ៍នេះ៕